សាខា​កាំកុងត្រូល ខេត្ត​ត្បូងឃ្មុំ​ ​​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅ​ផ្សារ​ជី​មាន់​ ខេត្ត​ត្បូងឃ្មុំ

សាខា​កាំកុងត្រូល ខេត្ត​ត្បូងឃ្មុំ​ ​​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅ​ផ្សារ​ជី​មាន់​ ខេត្ត​ត្បូងឃ្មុំ

ត្បូងឃ្មុំ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៦​នេះ​ មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​ដោយ​លោក អ៊ុក​ជាវ​សុទ្ធា​ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ ​បាន​សហការ​​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មការ​ផ្សារ ​​​ចុះ​អង្កេត​ផ្សារ​ជី​មាន់ ស្ថិតនៅ​ភូមិ​ជី​មាន់ ឃុំ​ត្រពាំង​ព្រីង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

លោក​អ៊ុក​ ជាវ​សុទ្ធា បាន​ឲ្យ​ដឹង​ថា ​៖ ​គោលបំណង​នៃ​ការ​ចុះ​អង្កេត​នេះ ​ដោយ​ផ្អែក​ទៅ​លើ​ការ ណែនាំ​របស់​លោក​ប្រតិភូ​រាជរដ្ឋាភិបាល ​ទទួលបន្ទុក​ជា​អគ្គនាយកដ្ឋាន​កាំកុងត្រូល ​ដែល​បាន​ណែនាំ ដល់ មន្ត្រី​កាំកុងត្រូល គ្រប់​សាខា​ទាំងអស់​ទូទាំង​ប្រទេស ឲ្យ​បង្កើន​ការ​ត្រួតពិនិត្យ​ផលិតផល ម្ហូប​អាហារ​តាម​ទីផ្សារ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ​នេះ​ដើម្បី​ធានា​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ។

លោក​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ទៀត​ថា ​៖ ជា​លទ្ធផល តាមរយៈ នៃ​ការ​ចុះ​អង្កេត​មន្ត្រី​កាំកុងត្រូល​បាន​ត្រួត​ពិនិត្យ​ឃើញ​ និង​ដកហូត​ទំនិញ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ហួស​​​កាលបរិច្ឆេទ​នៃ​ការប្រើប្រាស់ ​និង​ពុំ​មាន​ស្លាក​សញ្ញា​លើ​សំបក​វេច​ខ្ចប់​ត្រឹមត្រូវ​តាម​បច្ចេកទេស​បាន​ចំនួន​​ ​​៣​មុខស្មើ ៨៥ កញ្ចប់​គិត​ជា​ទម្ងន់​ស្មើនឹង​១៥,៥​គីឡូក្រាម។

លោក អ៊ុក​ជាវ​សុទ្ធា​ ៖​ បាន​ធ្វើ​ការអប់រំ​ ក៏​ដូចជា​ណែនាំ​ដល់​អាជីវករ​ឲ្យ​ដាក់ តាំង​លក់ទំនិញ ដែល​មាន​គុណភាព​ល្អ ​មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ​និង​ហាម​ដាច់ខាត​ទំនិញ​ ដែល​គ្មាន​កាលបរិច្ឆេទ​ច្បាស់លាស់ ​ជាពិសេស​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់។

លោក​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ​បាន​បញ្ជាក់​បន្ថែម​ថា ​៖​ មន្ត្រី​សាខា​កាំកុងត្រូល ប្រចាំ ខេត្ត​ត្បូងឃ្មុំ នឹង​ខិតខំ​ចុះ​អង្កេត និង​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​ទំនិញ និង ធ្វើ​តេស្ដ​បឋម ដើម្បី រក​សារធាតុគីមី​ហាមឃាត់​លើ​មុខទំនិញ ព្រមទាំង​យក​គំរូ​ ដែល​ជា​ផលិតផល ម្ហូប​អារ​ហារ​ដែល​មាន អាទិភាព​គ្រោះថ្នាក់​មួយ​ចំនួន បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដើម្បី​វិភាគ​ថែម​ទៀត៕