ជនសង្ស័យ​០៨​នាក់ និង​ថ្នាំញៀន​០៤​កញ្ចប់​ ត្រូវ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន

ជនសង្ស័យ​០៨​នាក់ និង​ថ្នាំញៀន​០៤​កញ្ចប់​ ត្រូវ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន



ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន ជនសង្ស័យ​ចំនួន​៨​នាក់​និង​រឹបអូស​ថ្នាំញៀន​ចំនួន​៤​កញ្ចប់​កាលពី​វេលា​ម៉ោង ៩​និង​០០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយ​ចង្វារ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ទី​០៦ ខែមេសា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​យើង​បាន​នឹង​កំពុង​ជិះ​ល្បាត​ជុំវិញ​មូលដ្ឋាន ស្រាប់តែ​កំពុង​ជិះ​ល្បាត ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​ចំនួន ០៨​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន ០៤​គ្រឿង តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៦​ស្ថិតនៅ​ក្នុង​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ដោយមាន​ការសង្ស័យ ទើប​សមត្ថកិច្ច​យើង​ក៏បាន​ហៅ​ឲ្យ​ឈប់ រួច​បាន​ធ្វើ​ការ​ឆែកឆេរ​បា​នរក​ឃើញ​ថ្នាំញៀន​ចំនួន ០៤​កញ្ចប់ រួច​បាន​ធ្វើ​ការ​ឃាត់ខ្លួន​យក​មក​សួរ​នាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ។

ក្នុង​ការ​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​យើង​បាន​ធ្វើ​ការ​ដកហូត​នៅ​សម្ភារៈ​មួយ​ចំនួន​រួមមាន ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០៤​កញ្ចប់​តូច នឹង​ម៉ូតូ​ចំនួន ០៤​គ្រឿង។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៨​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់៕