​ការ​ចំណាយ​លើ​វិស័យ​ពុទ្ធចក្រ គិត​ជា​មធ្យមភាគ វត្ត​មួយ​ចំណាយ​អស់ ៣០ ម៉ឺន​ដុល្លារ

​ការ​ចំណាយ​លើ​វិស័យ​ពុទ្ធចក្រ គិត​ជា​មធ្យមភាគ វត្ត​មួយ​ចំណាយ​អស់ ៣០ ម៉ឺន​ដុល្លារ



កណ្តាល ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ចំណាយ​ទៅលើ​វិស័យ​ពុទ្ធចក្រ​នៅ​កម្ពុជា គិត​ជា​មធ្យមភាគ​មាន​ប្រមាណ​ជាង១.២០០ លាន​ដុល្លារ​អាមេរិក​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយ​គិត​ជា​មធ្យម​វត្ត​មួយ​ចំណាយ​អស់ ៣០ ម៉ឺន​ដុល្លារ ដូចនេះ​នៅ​ទូទាំង​ប្រទេស​មាន​វត្ត​ប្រមាណ​ជាង​៤.០០០​វត្ត។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ​នៅ​ក្នុង​ពិធី​សម្ពោធ​មហា​កុដិ​“​តេ​ជោ រ៉ានី​រតនៈ “​ដែល​កសាង​អស់​ទឹកប្រាក់​ចំនួន​ជាង ៥៤៣.៧៨៩ ដុល្លារ​អាមេរិក នៅក្នុង​វត្ត​ក្រពើ​ហា នា​ព្រឹក​ថ្ងៃ​ទី ៧ ខែ មេសា ឆ្នាំ ២០១៦។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការ​ចំណាយ​ទៅលើ​វិស័យ​ពុទ្ធចក្រ​នៅ​កម្ពុជា គិត​ជា​មធ្យម​ភាព​មាន​ប្រមាណ​ជាង ១.២០០ លាន​ដុល្លារ​អាមេរិក​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយ​គិត​ជា​មធ្យម​វត្ត​មួយ​ចំណាយ​អស់ ៣០ ម៉ឺន​ដុល្លារ ដូចនេះ​នៅ​ទូទាំង​ប្រទេស​មាន​វត្ត​ប្រមាណ​ជាង​៤.០០០​វត្ត ។ វត្ត​សម្តេច​សង្ឃ​មួយ​មាន​សមិទ្ធផល​មិនតិចជាង​លាន​ដុល្លារ​នោះទេ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការ​រីកចម្រើន​នៃ​វិស័យ​ពុទ្ធចក្រ​គឺ​វា​ស្របគ្នា​ទៅ និង ការ​រីកចម្រើន​នៃ​វិស័យ​អាណាចក្រ។ វិស័យ​ទាំងពីរ​នេះ​មិន​អាច​កាត់​ផ្តាច់​គ្នា​បានទេ។ ជាង​នេះ​ទៅ​ទៀត​ការ​រីកចម្រើន​នៃ​វិស័យ​ពុទ្ធចក្រ​នេះ​ក៏​កើត​ចេញពី​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ប្រសិនជា​មិន​មាន​ជំនឿ ទេ​ប្រជាពលរដ្ឋ​ក៏​មិន​បរិច្ចាគ​ថវិកា​ដើម្បី​កសាង​សមិទ្ធផល​ខាង​ពុទ្ធចក្រ។ សម្តេច​បាន​បន្ត​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​បើសិនជា​ប្រមូល​បច្ច័យ​យក​កសាង​ផ្លូវ ឬ ស្ពាន មិនសូវ​ជា​នាំគ្នា​ចូល​នោះ​ទេ ​ក៏ប៉ុន្តែ​ប្រសិនបើ​រ៉ៃ អង្គាស​ធ្វើបុណ្យ​ផ្កា​កសាង​វត្ត​គឺ​ពិតជា​នាំគ្នា​ចូល​ដោយ​មិនបាច់​បង្ខំ​នោះទេ។

សមិទ្ធផល​ដែល​ត្រូវ​សម្ពោធ​នៅ​ថ្ងៃ​នេះ​ មាន​មហា​កុដិ តេ​ជោ រ៉ានី​រតនៈ មួយ​ខ្នង​មាន​ទំហំ​៣១,៤៥ ម៉ែត្រ គុណ ១៧,៦៤ ម៉ែត្រ កម្ពស់​ពី​ជាន់ និង ដំបូល​ប្រក់​ក្បឿង ស្របតាម​រចនាបថ​ខ្មែរ។

នៅ​កម្ពុជា​វត្ត​របស់​សម្តេច​សង្ឃ​សុទ្ធ​តែមាន​មហា​កុដិ និង សមិទ្ធផល​ជាច្រើន​ដែលមាន​តម្លៃ​មិនតិចជាង​លាន​ដុល្លារ​ឡើយ។

វត្ត​ប្រជុំ​នទី (​ក្រពើ​ហា​) ស្ថិត​នៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ចម្ងាយ​ប្រមាណ​១២ គីឡូ​មែត្រ ពី​រាជធានី​ភ្នំពេញ។ វត្ត​នេះ​មាន​នាម​ដើម​ថា វត្ត​ប្រជុំ​នទី ត្រូវ​បាន​ផ្តើម​កសាង​ឡើង​ដោយ​ព្រះ​តេជគុណ សេក ម៉ៅ ក្រោយពី​បាន​ទទួល​ការអនុញ្ញាត​ពី​រាជការ​នៅ​ឆ្នាំ ១៨៩៧។ ជា​វត្ថុ​ដែល​ដេ​ដាស​ដោយ​ស្ទឹង ហ៊ុមព័ទ្ធ​ជុំវិញ​ទើប​ព្រះ​តេជគុណ សេក ម៉ៅ ប្រសិទ្ធ​នាម​ថា “​វត្ត​ប្រជុំ​នទី​” ឈ្មោះ​នេះ​ត្រូវ​បាន​រក្សា​រហូតមកដល់​បច្ចុប្បន្ន៕

​ការ​ចំណាយ​លើ​វិស័យ​ពុទ្ធចក្រ គិត​ជា​មធ្យមភាគ វត្ត​មួយ​ចំណាយ​អស់ ៣០ ម៉ឺន​ដុល្លារ ​ការ​ចំណាយ​លើ​វិស័យ​ពុទ្ធចក្រ គិត​ជា​មធ្យមភាគ វត្ត​មួយ​ចំណាយ​អស់ ៣០ ម៉ឺន​ដុល្លារ ​ការ​ចំណាយ​លើ​វិស័យ​ពុទ្ធចក្រ គិត​ជា​មធ្យមភាគ វត្ត​មួយ​ចំណាយ​អស់ ៣០ ម៉ឺន​ដុល្លារ ​ការ​ចំណាយ​លើ​វិស័យ​ពុទ្ធចក្រ គិត​ជា​មធ្យមភាគ វត្ត​មួយ​ចំណាយ​អស់ ៣០ ម៉ឺន​ដុល្លារ ​ការ​ចំណាយ​លើ​វិស័យ​ពុទ្ធចក្រ គិត​ជា​មធ្យមភាគ វត្ត​មួយ​ចំណាយ​អស់ ៣០ ម៉ឺន​ដុល្លារ ​ការ​ចំណាយ​លើ​វិស័យ​ពុទ្ធចក្រ គិត​ជា​មធ្យមភាគ វត្ត​មួយ​ចំណាយ​អស់ ៣០ ម៉ឺន​ដុល្លារ