លោក ចាន់ រ៉ា​ន់ អភិបាលស្រុក កំពង់ត្របែក បាន​នាំ​យក​អំណោយ​មនុស្សធម៌ ផ្តល់​ជូន​គ្រួសារ​រងគ្រោះ ដោយ​អគ្គិភ័យ

លោក ចាន់ រ៉ា​ន់ អភិបាលស្រុក កំពង់ត្របែក បាន​នាំ​យក​អំណោយ​មនុស្សធម៌ ផ្តល់​ជូន​គ្រួសារ​រងគ្រោះ ដោយ​អគ្គិភ័យ



ព្រៃវែង ៖ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ មេសា ឆ្នាំ ២០១៦ លោក ចាន់ រ៉ា​ន់ អភិបាលស្រុក កំពង់ត្របែក និង​ជា​ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក និង​សហការី បាន​នាំ​យក​អំណោយ​មនុស្សធម៌ ផ្តល់​ជូន​គ្រួសារ​រងគ្រោះ ដោយ​អគ្គិភ័យ ចំនួន​២​គ្រួសារ​នៅ​ភូមិ ស្គា ឃុំ​គោខ្ចក ក្នុង​នោះ​គ្រួសារ គ្រួសារ​ទី​១ ឈ្មោះ ម៉ៅ ខុម ស្រី អាយុ​៣៥​ឆ្នាំ បាន​ឆេះ​កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ២០១៦ ផ្ទះ​តូច​១​ខ្នង​និង​សម្ភារៈ​ក្នុង​ផ្ទះ សរុប​ថវិកា​ចំនួន​២៥០០​ដុល្លារ ជា​គ្រួសារ​ក្រីក្រ ទី​២-​ឈ្មោះ ជុំ សោ​ភ​ណ្ឌ័ ស្រី អាយុ​៣៥​ឆ្នាំ បាន​ឆេះ​ផ្ទះ​អស់​មូ​យ​ខ្នង​និង​សម្ភារៈ​ជាច្រើន​ទៀត កាលពី​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៦ គិត​ជា​ទឹកប្រាក់​សរុប​អស់​ថវិកា​ចំនួន​៧០០០​ដុល្លារ។

មូលហេតុ​នៃ​ការ​ឆេះ​បណ្ដាល​មក​ពី​ម្ចាស់ផ្ទះ​ទាំងពីរ​ដាំបាយ​មានការ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​រងើកភ្លើង​ជ្រះ​ឆាបឆេះ​តែ​ម្តង គ្រួសារ​ទាំងពីរ​រស់​នៅ​ភូមិ​ស្គា ឃុំ​គោខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។

លោក ចាន់ រ៉ា​ន់ អភិបាលស្រុក បាន​ផ្តាំផ្ញើ​ដល់​ម្ចាស់ផ្ទះ​ត្រូវ​ខិតខំ​រកស៊ី ទម្រាំ​មានលទ្ធភាព​កសាង​ផ្ទះ​បាន​ឡើងវិញ​និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រ​យ័ត្ន​នៅ​ដាំ​ស្លរ​រួច​ត្រូវ​ពន្លត់ភ្លើង​ឲ្យអស់​មុន​នឹង​ចេញពី​ចង្ក្រាន៕