អូឡាំពិក​សូត្រ​មន្ត​លើករាសី​អបអរ​ឆ្នាំ​ថ្មី

អូឡាំពិក​សូត្រ​មន្ត​លើករាសី​អបអរ​ឆ្នាំ​ថ្មី



គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​​មេសា ឆ្នាំ​​២០១៦​នេះ មាន​រៀបចំ​ពិធី​សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​លើករាសី​សម្រាប់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ​២៥៦០។

លោក​ថោង ខុន​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រួមជាមួយ​សមាជិក​ប្រតិបត្តិ អនុប្រធាន​អូឡាំពិក អគ្គលេខាធិការ​អូឡាំពិក មន្ត្រី បុគ្គលិក​ទាំងអស់​បាន​ចូលរួម​ក្នុង​ពិធី​សាសនា​ប្រចាំឆ្នាំ​ដ៏​ធំ​នេះ។

ជាមួយ​នឹង​រៀបចំ​ពិធី​សាសនា​នេះ​ក៏​មាន​រៀបចំ​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ដល់​ព្រឹទ្ធាចារ្យ​កីឡា កីឡា​ចូលនិវត្តន៍ និង​មាន​ហូបបាយ​សាមគ្គី ទៀត​ផង។

លោក​វ៉ា​ត់ ចំរើន​មានប្រសាសន៍ថា នេះ​ជា​ឱកាស​ជួបជុំ​ប្រចាំឆ្នាំ​មួយ​ដែល​គណៈកម្មាធិការ​ជាតិ​តែងតែ​រៀប ចំ​ឲ្យ​មាន​រៀងរាល់​ឆ្នាំ ​បន្ទាប់ពី​បំពេញការងារ​រយៈពេល​មួយ​ឆ្នាំ​ពេញ​នោះ៕


អូឡាំពិក​សូត្រ​មន្ត​លើករាសី​អបអរ​ឆ្នាំ​ថ្មី

អូឡាំពិក​សូត្រ​មន្ត​លើករាសី​អបអរ​ឆ្នាំ​ថ្មី