តំណាង​អង្គការ​ជប៉ុន​បាន​ទៅ​ពិនិត្យ​សាលាបឋមសិក្សា​១​ខ្នង​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម

តំណាង​អង្គការ​ជប៉ុន​បាន​ទៅ​ពិនិត្យ​សាលាបឋមសិក្សា​១​ខ្នង​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម



ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៦ លោក បិ​ន ជីវ​ន្ត័ អភិបាលស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង បាន​មានប្រសាសន៍ថា សាលាបឋមសិក្សា​ពោធិ​ព្រឹក្សា ស្ថិតនៅ​ឃុំ​ព្រាល មាន​សភាព​ទ្រុឌទ្រោម ដែល​មិន​អាច​ឲ្យ​សិស្សានុសិស្ស​ចូលរៀន​បាន​កន្លងមក រូបលោក បានធ្វើ​លិខិតស្នើ​ទៅ​ក្រសួង​អប់រំ យុវជន​និង​កីឡា​ព្រមទាំង​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​ជួយ​កសាង​សាលា​នេះ​ឡើងវិញ​ដែរ។

ប៉ុន្តែ​ពុំ​មាន​លទ្ធផល ទើប​លោក បាន​ស្នើ​ទៅ​អង្ក​ការ school aid ជប៉ុន​បន្ត​ទៀត ជា​លទ្ធផល​រូប​លោ​បាន​ជូន​តំណាង​អង្គការ​school aid ជប៉ុន បាន​ទៅ​ពិនិត្យ​សាលាបឋមសិក្សា​ពោធិ​ព្រឹក្សា​១​ខ្នង​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​ស្ថិតនៅ​ភូមិ​ពោធិ​ព្រឹក្សា ឃុំ​ព្រាល ជា​លទ្ធផល​ដោយ​មើល​ឃើញ​ជាក់ស្តែង ខាង​អង្គការ​ជប៉ុន​បាន​សម្រេច​ផ្ដល់ជូន​អាគារ​សិក្សា​ថ្មី​១​ខ្នង​មាន​៣​បន្ទប់​និង​បន្ទប់ទឹក​២។

ហើយ​និង​ចាប់ផ្តើម​សិក្សា​រួច ចាប់​ផ្តើម​អនុវត្ត​នូវ​ការសាងសង់​តែម្តង​។ សម្រាប់​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​បាន​ចូល​សិក្សា​រៀន​សូត្រ​បន្តទៀត៕

តំណាង​អង្គការ​ជប៉ុន​បាន​ទៅ​ពិនិត្យ​សាលាបឋមសិក្សា​១​ខ្នង​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម តំណាង​អង្គការ​ជប៉ុន​បាន​ទៅ​ពិនិត្យ​សាលាបឋមសិក្សា​១​ខ្នង​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម