អគ្គិភ័យ​កំពុង​លេប​ត្របាក់​ផ្សារ​ស្ទឹងត្រែង​ទាំង​កណ្ដាល​រាត្រី

ស្ទឹងត្រែង​ ៖​ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៦​នេះ អគ្គិភ័យ​កំពុង​លេប​ត្របាក់​ផ្សារ​ស្ទឹងត្រែង ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង។

សេចក្ដីរាយការណ៍​បន្ត​ថា ខណៈ​ពេលនេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​កំពុង​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ហើយ​អាជីវករ​កំពុងភ័យស្លន់ស្លោ​ជញ្ជូន​​​អីវ៉ាន់​ចេញពី​ក្នុង​ផ្សារ​យ៉ាង​ជាប់ដៃ​ញាប់​ជើង។ ចំពោះ​មូលហេតុ និង​ទំហំ​នៃ​ការខូចខាត​នៅ​មិនទាន់​ដឹង​នៅឡើយ។

សេចក្ដី​រាយការណ៍​នៅ​វេលា​ម៉ោង​១១​និង​២៦​នាទី​យប់​ថ្ងៃ​ដដែល​នេះ ​បាន​ឲ្យ​ដឹង​ទៀតថា ​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​អាច​ចូល​ទៅ​ខាង​ក្នុង​ផ្សារ​ដើម្បី​បាញ់​ពន្លត់​​បាន​ទេ ​​ពោល​គឺ​បាន​ត្រឹម​បាញ់​​ទឹក​តិចៗ​ពី​ខាង​ក្រៅ​ទៅ​ប៉ុណ្ណោះ។ ដូច្នេះ​ផ្សារ​នេះ​អាច​នឹង​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​រហូត​អស់​ទាំង​ស្រុង​តែម្ដង៕

​ ​