គណៈកម្មាធិការ​.​ស​.​អ​.​ក​.​ខេត្ត​-​ស្រុក រៀប​ចំ​ពិធី​ប្រគល់​ផ្ទះ​ដល់​សមាជិក​អតីត​យុទ្ធជន​កម្ពុជា​១០២​នាក់

គណៈកម្មាធិការ​.​ស​.​អ​.​ក​.​ខេត្ត​-​ស្រុក រៀប​ចំ​ពិធី​ប្រគល់​ផ្ទះ​ដល់​សមាជិក​អតីត​យុទ្ធជន​កម្ពុជា​១០២​នាក់



ឧ​ត្ត​រ​មានជ័យ ៖ កាលពី​វេលា​១៦​និង​៣០​នាទី ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦ គណៈក​ម្មា​ធិ​ការ​.​ស​.​អ​.​ក​.​ខេត្ត​-​ស្រុក​បាន​រៀបចំ​ពិធី​ប្រគល់​ផ្ទះ​និង​សំណេះសំណាល​ជាមួយ សមាជិក​អតីត​យុទ្ធជន​កម្ពុជា​ចំនួន​១០២​នាក់ ក្រោម​អធិបតីភាព​ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អនុប្រធាន​និង​ជា អគ្គលេខាធិការ សមាគម​អតីត​យុទ្ធជន​កម្ពុជា មានការ​ចូលរួម​ដោយ លោក ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​ជា​ប្រតិភូ​អម​ដំណើរ ថ្នាក់ដឹកនាំ​.​ស​.​អ​.​ក​.​ខេត្ត​.​ស្រុក​.​ឃុំ​។

ក្នុង​នោះ​មានការ​ប្រគល់​ផ្ទះ​១​ខ្នង ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ជូន​និវត្តជន​ដែលមាន​ជីវភាព​ខ្វះខាត ឈ្មោះ ភង់ រី ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ​រស់នៅ​ភូមិ​ប្រ​លាន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ និង ​ក៏​មាន​ការចែក​អំណោយ​ជូន សមាជិក​ចូលរួម​ទាំង​១០២​នាក់​ម្នាក់ៗ​ទទួល​បាន ទឹក​ផ្លែឈើ​១​កេះ មី​១​កេះ​និង​ថវិកា​៥​ម៉ឺន​រៀល​។

នា​ឱកាស​នោះ ដែល​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​ជូន​​លិខិត​សរសើរ ដល់​ប្រធាន​.​ស​.​អ​.​ក​.​ខេត្ត​.​ស្រុក​.​ឃុំ ទៀតផង៕

គណៈកម្មាធិការ​.​ស​.​អ​.​ក​.​ខេត្ត​-​ស្រុក រៀប​ចំ​ពិធី​ប្រគល់​ផ្ទះ​ដល់​សមាជិក​អតីត​យុទ្ធជន​កម្ពុជា​១០២​នាក់ គណៈកម្មាធិការ​.​ស​.​អ​.​ក​.​ខេត្ត​-​ស្រុក រៀប​ចំ​ពិធី​ប្រគល់​ផ្ទះ​ដល់​សមាជិក​អតីត​យុទ្ធជន​កម្ពុជា​១០២​នាក់