គួ ចាយ​ឡឺ​យ ប្រកាស​ដំណឹង​លាភ​មុខរីក​ដូច​គ្រាប់​ជី​

6 Videos


​កាលពីពេល​ថ្មីៗ​នេះ​តារាចម្រៀង និង សម្ដែង​សមាជិក​ក្រុម F4 តៃវ៉ាន់​លោក វិច ជូ (Vic Chou) ដែល​ទស្សនិកជន​ធ្លាប់​ហៅ​ឈ្មោះ គួ ចាយ​ឡឺ​យ បានបង្ហាញ​ភាពសប្បាយ​រីករាយ​រប​ស់​ខ្លួន​យ៉ាងខ្លាំង​បន្ទាប់ពី​គ្រូពេទ្យ​និយាយថា​ភរិយា​របស់លោក អ្នកនាង រី​ន យូ (Reen Yu) មាន​ផ្ទៃពោះ ។

គួ ចាយ​ឡឺ​យ ប្រកាស​ដំណឹង​លាភ​មុខរីក​ដូច​គ្រាប់​ជី​

គួ ចាយ​ឡឺ​យ ប្រកាស​ដំណឹង​លាភ​មុខរីក​ដូច​គ្រាប់​ជី​

​យោងតាម​សម្ដី​អ្នកចាត់ការ​របស់​តារា​ប្រុស​ខាងលើ​បាន​ឲ្យ​ដឹងថា តារា​សម្ដែង និង ម៉ូ​ដែល​តៃវ៉ាន់ នាង រី​ន យូ មាន​ផ្ទៃពោះ ៣ ខែ​ហើយ ហើយ​អ្នកចាត់ការ​រូបនោះ​ថែមទាំង​បាន​បង្ហោះ​ចែកចាយ​សំណេរ​ខ្លី​មួយ​ឃ្លា​របស់លោក វិច ជូ ទៀតផង ដោយមាន​ខ្លឹមសារ​ថា «​មាន​ភាពសប្បាយ​រីករាយ​ខ្លាំងណាស់ ហើយក៏​កំពុងតែ​ត្រៀម​ទុកជាមុន​ដែរ​សម្រាប់​កូន​ជាទី​ស្រឡាញ់​ដែល​ជិត​មកដល់​» ។

គួ ចាយ​ឡឺ​យ ប្រកាស​ដំណឹង​លាភ​មុខរីក​ដូច​គ្រាប់​ជី​

​គួរ​រំឭក​ផងដែរ​ថា បន្ទាប់ពី​ចុះ​អេ​តា​ស៊ីវិល​ជាមួយគ្នា​បាន​រយៈពេល​ជិត ៥ ខែ​រួចមក កាលពី​ថ្ងៃទី ២៩ ខែមីនា កន្លងទៅ​ថ្មីៗ​នេះ​គេ​បាន​ប្រទះឃើញ​លោក វិច ជូ និង ភរិយា នាង រី​ន យូ បណ្ដើរគ្នា​ចូលក្នុង​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​មួយកន្លែង​នៅ​តៃវ៉ាន់ ហើយ​ស្រាប់តែ​ពេល​ថ្មីៗ​នេះ​អ្នកចាត់ការ​ទូទៅ​របស់​លោក វិច ជូ ក៏ដូចជា​លោក វិច ជូ ផ្ទាល់​បានចេញ​មុខ​ប្រកាសថា លោក​ជិត​បាន​ក្លាយទៅជា​ឪពុក​គេ​ហើយ ៕ (​ប្រភព​៖ ធូ​ហ្គោល​) កុសល​

គួ ចាយ​ឡឺ​យ ប្រកាស​ដំណឹង​លាភ​មុខរីក​ដូច​គ្រាប់​ជី​