បង្ហាញ​ទេពកោសល្យ​គូររូប​ចេញ​ជា​អក្សរ​យ៉ាង​អស្ចារ្យ ​(​មាន​វីដេអូ​)​ ​ ​ ​ ​ ​

6 Videos


​ក្នុង​ឃ្លី​ប​វីដេអូ​មួយ​ដែលមាន​រយៈពេល​២​នាទី​១៥​វិនាទី​ដែល​បង្ហោះ​នៅក្នុង​បណ្តាញ​ទាក់ទង សង្គម​ហ្វេ​ស​ប៊ុ​ក​នាពេល​ថ្មីៗ​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​អ្នកមាន​ទេពកោសល្យ​និង​ស្នាដៃ​ដ៏​អស្ចារ្យ​ម្នាក់​ដែល​បាន​គូរ​ជា​រូប​តែ​គូសវាសៗ​​ទៅ​ក៏​ប្រែក្លាយជា​អក្សរ​យ៉ាង​ស្អាត​និង​មានន័យថា​«​ភ្លើង​គប់​»​។​ ​សម្រាប់​អ្នក​ដែល​បាន​ទស្សនា​ឃ្លី​ប​វីដេអូ​នេះហើយ​ពិតជា​មិនអាច​អត់ទ្រាំ​មិន​សរសើរ​មិនបាន​ឡើយ​ដោយសារតែ​អ្នក​គូរ​នោះ​មាន​សមត្ថភាព​ខ្ពស់​ពិតប្រាកដ​ពោលគឺ​គេ​គ្រាន់តែ​ចាប់ផ្តើម​ដំបូង​គូររូប មនុស្ស​កាន់​ផ្ទាំង​ស្បែក​ធំ​ដែលជា​ផ្ទាំង​សម្រាប់​សំដែង​ល្ខោន​ស្រមោល​រួច​គូសវាស​ជា​ក្បាច់​ភ្ញី​ផ្សេងៗ​ក៏​អាចបង្កើត​ចេញ​ជា​អក្សរ​ខ្មែរ​យ៉ាង​ស្អាត​មានន័យថា​ភ្លើង​គប់​។​ ​ ​ ​ ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បាននាំគ្នា​សរសើរ​ថា​គេ​ពិតជា​មិន​នឹកស្មាន​ដល់​សោះ​ថា​គ្រាន់តែ​គូររូប​បែរជា​ចេញ​អក្សរ​ទៅវិញ​ដូច្នេះ​ទេ​?​។ ​អ្នកខ្លះ​ក៏បាន​សរសេរថា​៖​ពិតជា​អស្ចារ្យ​មែន​ខ្ញុំ​សូម​គាំទ្រ 1000%​សម្រាប់ ការបង្កើត Font អក្សរ​ប្រភេទ​នេះហើយ​ប្រា​ក់កដ​ជា​អាច​រកចំណូលបាន​ច្រើន​ទៅលើ​ស្នាដៃ​របស់ អ្នក …​។​

​ចង់ដឹងថា​តើ​ពិតជា​អស្ចារ្យ​និង​មាន​សមត្ថភាព​ក​ម្រឹត​ណា​នោះ​សូម​នាំគ្នា​តាមដាន​ទស្សនា​ឃ្លី​ប វីដេអូ​ខាងក្រោម​ដូចតទៅ​៕ ដេវីត​

បង្ហាញ​ទេពកោសល្យ​គូររូប​ចេញ​ជា​អក្សរ​យ៉ាង​អស្ចារ្យ ​(​មាន​វីដេអូ​)​ ​ ​ ​ ​ ​

 

Give them a POWER! ភ្លើងគប់ Plerng Kob https://www.facebook.com/plerngkob/?fref=ts

Posted by Ranon Phal on Wednesday, April 6, 2016