Tavia Yeung មិន​ព្រមយក​កូន​ក៏​ព្រោះតែ​

6 Videos


​កាលពីពេល​ថ្មីៗ​នេះ​តារា​សម្ដែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍ TVB នាង Tavia Yeung បាន​ចូលរួម​នៅក្នុង​កម្មវិធី​សម្ពោធ​រឿង​ថ្មី​របស់ TVB មាន​ចំណងជើង​ថា «The Last Healer In Forbidden City» ។ នៅក្នុង​ឱកាស​នោះដែរ​មាន​អ្នកសារព័ត៌មាន​ជាច្រើន​បាន​ចូលរួម ហើយ​ក៏បាន​សាកសួរ​ព័ត៌មាន​ខ្លះៗ​អំពី​គម្រោង​យក​កូន​របស់​តារា​ស្រី​វ័យ ៣៦ ឆ្នាំ​រូបនេះ ។

Tavia Yeung មិន​ព្រមយក​កូន​ក៏​ព្រោះតែ​

Tavia Yeung មិន​ព្រមយក​កូន​ក៏​ព្រោះតែ​

​ពេល​បាន​ជួប​ជាមួយ​តារា​ស្រី Tavia Yeung ក្រុម​អ្នកសារព័ត៌មាន​របស់​គេហទំព័រ Asian E-News Portal បាន​សួរថា «​បើសិនជា​អាច តើ​នាង​នឹង​សម្រាក​ពី​ការងារ​មួយរយៈ​ហើយ​ទុកពេល​សម្រាប់​មាន​ផ្ទៃពោះ​មែន​ទេ​?» សម្រាប់​សំណួរ​នេះ Tavia Yeung បាន​ឆ្លើយថា «​អត់​ទេ​! ខ្ញុំ​នៅមាន​ការងារ​ជាច្រើន​ទៀត​សម្រាប់​ឆ្នាំក្រោយ​» ។

Tavia Yeung មិន​ព្រមយក​កូន​ក៏​ព្រោះតែ​

​គួរ​រំឭក​ដែរ​ថា តារា​សម្ដែង​ស្រី​ល្បីឈ្មោះ Tavia Yeung និង តារា​សម្ដែង​ប្រុស Him Law ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍ TVB ដូចគ្នា បាន​រៀបការ​ស្ងាត់ៗ​នៅ​វិហារ Leeds Castle ប្រទេស​អង់គ្លេស​កាលពី​ខែមីនា ឆ្នាំ ២០១៦ ហើយ​មកទល់នឹង​ពេលនេះ​ពួកគេ​ទាំងពីរ​នាក់​មិនទាន់មាន​គម្រោង​យក​កូន​នៅឡើយ​ទេ ៕ (​ប្រភព​៖ អេ​ស៊ាន​-​អ៊ី​ញូ​-​ផដ​ថ​ល​) កុសល​

Tavia Yeung មិន​ព្រមយក​កូន​ក៏​ព្រោះតែ​Tavia Yeung មិន​ព្រមយក​កូន​ក៏​ព្រោះតែ​Tavia Yeung មិន​ព្រមយក​កូន​ក៏​ព្រោះតែ​Tavia Yeung មិន​ព្រមយក​កូន​ក៏​ព្រោះតែ​