ម៉ូ ម៉ុ​ន​ឆា​ណុ​ក ផ្ទុះ​រឿង​ជម្លោះ​ព្រោះតែ​លោក ម៉ាក​

6 Videos


តារា​ថៃ​វ័យ ២៥ ឆ្នាំ កូនកាត់​អង់គ្លេស និង ចិន អ្នកនាង ម៉ូ ម៉ុ​ន​ឆា​ណុ​ក​(Mo Monchanok)​ត្រូវបាន​ទស្សនិកជន​ស្គាល់​ថា​ជា​តារា​តារា​សម្តែង​ក្នុង​រឿង «​ស្នេហា​រវើរវាយ​» (Fun Fueng)​និង រឿង «​កម្តៅ​អ្នកខ្លាំង​ល្បិច​ជនពាល​» (Tawun Thud Burapah) ហើយ​ពេលនេះ​អ្នកនាង ម៉ូ កំពុងតែ​ថត​រឿង​ថ្មី​ដែលមាន​ចំណងជើង​ថា «​ជីវិត​សម្រាប់​សម្លាប់ តែ​បេះដូង​សម្រាប់​អូន​» (Cheewit Puer Kah Huajai Puer Tur)​។​

ម៉ូ ម៉ុ​ន​ឆា​ណុ​ក ផ្ទុះ​រឿង​ជម្លោះ​ព្រោះតែ​លោក ម៉ាក​

ម៉ូ ម៉ុ​ន​ឆា​ណុ​ក ផ្ទុះ​រឿង​ជម្លោះ​ព្រោះតែ​លោក ម៉ាក​

ម៉ូ ម៉ុ​ន​ឆា​ណុ​ក ផ្ទុះ​រឿង​ជម្លោះ​ព្រោះតែ​លោក ម៉ាក​
​ថ្មីៗ​នេះ រឿងរ៉ាវ​ទាក់ទង​នឹង​អ្នកនាង ម៉ូ បាន​ក្លាយជា​ព័ត៌មាន​ក្តៅកគុក​ធ្វើឱ្យ​មហាជន​យកមក​ពិចារណា បន្ទាប់ពី​អ្នកនាង ម៉ូ បាន​យក​រូបថត​ដែល​នាង​ថត​ជាមួយ​លោក ម៉ាក ព្រី​ន ស៊ូផា​រ៉ា​ត​(Mark Prin Suparat)​ដែលជា​ម្ចាស់​បេះដូង​របស់​អ្នកនាង គីម​ប៊ឺ​លី អាន វូ​ល​តេ​ម៉ាស (Kimberly Ann Voltemas) បង្ហោះ​ក្នុង IG របស់ខ្លួន​។​

ម៉ូ ម៉ុ​ន​ឆា​ណុ​ក ផ្ទុះ​រឿង​ជម្លោះ​ព្រោះតែ​លោក ម៉ាក​ម៉ូ ម៉ុ​ន​ឆា​ណុ​ក ផ្ទុះ​រឿង​ជម្លោះ​ព្រោះតែ​លោក ម៉ាក​
​រូបថត​នេះ​មើលទៅ​ពិតជា​ស្និទ្ធស្នាល​ខ្លាំងពេក ហើយ​ទោះបីជា​នាង​ខំ​សរសេរ​បញ្ជាក់ថា «​កុំ​បារម្ភ​បងស្រី ប្អូន​នឹង​ប្រគល់​បង ម៉ាក ជូន​បង​វិញ​» ដោយ​នេះ​គឺជា​ការបញ្ជាក់​យ៉ាងច្បាស់​ថា រវាង​អ្នកនាង និង លោក ម៉ាក គ្រាន់តែ​រាប់អាន​គ្នា​ដូច​បងប្អូន​ប្រុស​ស្រី​តែប៉ុណ្ណោះ មិនមាន​អ្វី​លើសពីនេះ​នោះទេ​។ ប៉ុន្តែ មិត្ត​អ្នកគាំទ្រ​តារា​គូស្នេហ៍ MK មិន​បានគិត​ដូច្នេះ​ទេ គឺ​ពួកគេ​មិន​ចង់ឱ្យ​អ្នកនាង ម៉ូ បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​លោក ម៉ាក ក៏​នាំគ្នា​សរសេរ comment វាយប្រហារ​អ្នកនាង ម៉ូ មិន​សន្សំ​ដៃ​សោះឡើយ​៕ ខេ​រី​
(​ប្រភព​៖ សា​នុ​ក​)

ម៉ូ ម៉ុ​ន​ឆា​ណុ​ក ផ្ទុះ​រឿង​ជម្លោះ​ព្រោះតែ​លោក ម៉ាក​ម៉ូ ម៉ុ​ន​ឆា​ណុ​ក ផ្ទុះ​រឿង​ជម្លោះ​ព្រោះតែ​លោក ម៉ាក​ម៉ូ ម៉ុ​ន​ឆា​ណុ​ក ផ្ទុះ​រឿង​ជម្លោះ​ព្រោះតែ​លោក ម៉ាក​ម៉ូ ម៉ុ​ន​ឆា​ណុ​ក ផ្ទុះ​រឿង​ជម្លោះ​ព្រោះតែ​លោក ម៉ាក​