ពិធី​ការិនី​ល្បីៗ ៥ ដួង រំលេច​ឈុត​ប្រពៃណី​បង្អួត​សម្រស់​មុន​ថ្ងៃ​ចូលឆ្នាំ​

6 Videos


​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ខិត​ឈានចូល​មកដល់​ក្នុងពេល​ឆាប់ៗ​ខាង​មុននេះ យើង​សង្កេតឃើញ​នៅតាម​បណ្តា​ផលិតកម្ម ក៏ដូចជា​បណ្តា​ស្ថានីយទូរទស្សន៍​នានា បានរៀបចំ​កម្មវិធី​កម្សាន្ត​ផ្សេងៗ​សម្រាប់​ត្រៀម​អបអរ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ដោយមាន​ការចូលរួម​ពី​សំណាក់​សិល្បករ​-​ការិនី​យ៉ាងច្រើន​កុះករ ដើម្បី​បង្ក​បរិយាកាស​ឱ្យ​សប្បាយរីករាយ ក្នុងនោះ​ម្នាក់ៗ​សុទ្ធតែ​រំលេច​នូវ​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់ និង ស្រស់​សោភា នៅពេល​គ្រង​ឈុត​សម្លៀកបំពាក់​បែប​ប្រពៃណី​ហូល​ផាមួង ដែល​បាន​ស្តែង​ឱ្យឃើញ​ពី​ភាពថ្លៃថ្នូរ និង ភាព​រម្យទម​របស់​នា​រី​ខ្មែរ ។​

​នៅពេលនេះ «​ប្រជាប្រិយ​» សូម​លើក​បង្ហាញ​នូវ​សម្រស់​ដ៏​ស្រស់​សោភា​របស់​សិល្បការិនី​ល្បីៗ ៥ ដួង ថា​តើ​សិល្បការិនី​ទាំងនោះ​ស្រស់ស្អាត​កម្រិតណា ៖

ពិធី​ការិនី​ល្បីៗ ៥ ដួង រំលេច​ឈុត​ប្រពៃណី​បង្អួត​សម្រស់​មុន​ថ្ងៃ​ចូលឆ្នាំ​

ពិធី​ការិនី​ល្បីៗ ៥ ដួង រំលេច​ឈុត​ប្រពៃណី​បង្អួត​សម្រស់​មុន​ថ្ងៃ​ចូលឆ្នាំ​

១- ពិធី​ការិនី ហ៊ិ​ន ច័ន្ទនី​រ័ត្ន​
​ពិធី​ការិនី​ដ៏​លេចធ្លោ​ជាងគេ​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន ហ៊ិ​ន ច័ន្ទនី​រ័ត្ន បើ​និយាយ​ពី​រូប​សម្រស់ នាង​ត្រូវបាន​គេ​សរសើរ​ថា​ស្រស់ស្អាត​បែប​ធម្មជាតិ រីឯ​ការតុបតែង និង ការ​ស្លៀកពាក់​ទៀតសោត​គឺ​រឹតតែ​ស្រស់ស្អាត​ផ្តាច់​ទៅទៀត​ហើយ ។ ក្នុងឱកាស​ថត​កម្មវិធី​កម្សាន្ត​ត្រៀម​ទុក​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅឯ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​នេះ ពិធី​ការិនី​មួយ​ដួង​នេះ​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់​សោភា​ជាមួយ​ឈុត​សម្លៀកបំពាក់​បែប​ប្រពៃណី មើលទៅ​ស្រស់​ស្អា​គួរឱ្យ​បេតី​មែនទែន អ្នកណាៗ​ក៏​សរសើរ​នាង​ដែរ ។​

ពិធី​ការិនី​ល្បីៗ ៥ ដួង រំលេច​ឈុត​ប្រពៃណី​បង្អួត​សម្រស់​មុន​ថ្ងៃ​ចូលឆ្នាំ​

២- ពិធី​ការិនី វិត​វិត
​សម្រាប់​ពិធី​ការិនី វិត​វិត ក៏​ស្រស់​សោភា​មិនធម្មតា​ដែរ នៅពេល​គ្រង​ឈុត​បែប​ប្រពៃណី​នេះ ។ កន្លងមក គេ​សង្កេតឃើញថា វិត​វិត ជា​ពី​ធិ​ការិនី​មួយ​ដួង​ដែល​និយម​ចូលចិត្ត​ស្លៀកពាក់​បែប​ប្រពៃណី​ខ្មែរ​ស្រាប់​ទៅហើយ ប៉ុន្តែ​សម្រាប់​ឱកាស​នៃ​ការថត​កម្មវិធី​ត្រៀម​ទុក​នោះ វិត​វិត រឹតតែ​បានបង្ហាញ​ឱ្យឃើញ​នូវ​សម្រស់​ស្រស់ស្អាត​មួយកម្រិត​ទៀត ។ ក្នុង​ឈុត​សម្លៀកបំពាក់​ពណ៌​ស្រស់បំព្រង​នេះ វិត​វិត ពិតជា​ស័ក្តិសម​ឥតខ្ចោះ​ជា​សុភាពនារី​រម្យទម​ម្នាក់​ដែល​គួរឱ្យ​ស្រឡាញ់​ណាស់ ។​

ពិធី​ការិនី​ល្បីៗ ៥ ដួង រំលេច​ឈុត​ប្រពៃណី​បង្អួត​សម្រស់​មុន​ថ្ងៃ​ចូលឆ្នាំ​

៣- ពិធី​ការិនី ឈិ​ត សុជាតា​
​រីឯ​ពិធី​ការិនី ឈិ​ត សុជាតា ឯណោះ ជា​រឿង​សាមញ្ញ​ទៅហើយ​ដែល​នាង​បង្ហាញខ្លួន​ជាមួយ​សម្លៀកបំពាក់​ប្រពៃណី​បែបនេះ ប៉ុន្តែ​រាល់​ឈុត​សម្លៀកបំពាក់​ដែល​ពិធី​ការិនី​ដួង​នេះ​គ្រង​នោះ សុទ្ធសឹងតែ​ជា​ម៉ូដ​ថ្មី ហើយ​រចនា​ចេញពី​ហាង​ល្បីឈ្មោះ​ទៀតផង ។ សម្រាប់​លើក​នេះ ម៉ូដ​សម្លៀកបំពាក់​ប្រពៃណី​ដែល​នាង​បាន​រំលេច​បង្ហាញ​នោះ​មាន​លក្ខណៈ​វាល​-​ក បន្តិច ប៉ុន្តែ​មើលទៅ​ថ្លៃថ្នូរ និង ស្រស់ស្អាត​ណាស់​អស្ចារ្យ ។​

ពិធី​ការិនី​ល្បីៗ ៥ ដួង រំលេច​ឈុត​ប្រពៃណី​បង្អួត​សម្រស់​មុន​ថ្ងៃ​ចូលឆ្នាំ​

៤- ពិធី​ការិនី គង់ វង្ស​យ៉ា​ទី​
​មើល​មក​តារា​សម្តែង និង ពិធី​ការិនី​រូបនេះ​វិញ ក៏បាន​បង្ហាញឱ្យឃើញ​ពី​ភាពស្រស់ស្អាត និង ថ្លៃថ្នូរ​ដែរ តាមរយៈ​ការ​រំលេច​ជាមួយ​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ​នេះ ។ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដែល​នឹង​ខិតជិត​ចូលមក​ដល់​នេះដែរ ស្រី​ស្អាត យ៉ា​ទី បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ស្វាគមន៍​ឆ្នាំ​ថ្មី បើ​ក្រឡេក​មក​មើល​ការតុបតែង​ខ្លួន​របស់​នាង​ទៀតសោត គឺ​ពិតជា​ស្រស់​សោភា និង ស័ក្តិសម​មែនទែន ដោយ​នាង​បាន​ពន្លេច​ខ្លួន​ជាមួយ​ម៉ូដ​សម្លៀកបំពាក់​យ៉ាង​សាមញ្ញ សុភាព ប៉ុន្តែ​ទាន់សម័យ ។​

ពិធី​ការិនី​ល្បីៗ ៥ ដួង រំលេច​ឈុត​ប្រពៃណី​បង្អួត​សម្រស់​មុន​ថ្ងៃ​ចូលឆ្នាំ​

៥- ពិធី​ការិនី ជី​ជី​
​ធ្លាប់តែ​ឃើញ ជី​ជី ក្នុង​ឈុត​សម្លៀកបំពាក់​បែប​សម័យ​និយម និង រ៉ូ​ប​វែង​-​ខ្លី រំលេច​សាច់​ស្មា គល់ភ្លៅ​ដ៏​សខ្ចី​នោះ តែបើ​ក្រ​ឡែក​មើល​នាង​ក្នុង​សម្លៀកបំពាក់​បែប​ប្រពៃណី​វិញ មានអី​ស្រស់ស្អាត​ម្យ៉ាងដែរ ជាក់ស្តែង​ពេល​នាង​បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​ថត​ត្រៀម​សម្រាប់​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ឯ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ជី​ជី បាន​ស្លៀកពាក់​ឈុត​ហូល​ផាមួង​ពណ៌​ផ្កាឈូក​ស្រស់ រំលេច​ដោយ​ប៉ាក់​ផ្កា​ពណ៌​ខ្មៅ​លើ​អាវ​ជា​ម៉ូដ មើលទៅ​ស្រស់ស្អាត​ណាស់ ពិតជា​ស័ក្តិ​សមជា​សុភាពនារី​ខ្មែរ ដែលមាន​ចរិត​ឫកពា​សុភាពរាបសា មិនតែប៉ុណ្ណោះ​នាង​ត្រូវបាន​គេ​សរសើរ​ថា​ស្អាត​មិន​ដាច់​ពី​មាត់​ទៀតផង ៕ សាកល​

ពិធី​ការិនី​ល្បីៗ ៥ ដួង រំលេច​ឈុត​ប្រពៃណី​បង្អួត​សម្រស់​មុន​ថ្ងៃ​ចូលឆ្នាំ​