ទឹក​ក្រឡុក ដែល​អាច​ជួយ​ដោះស្រាយ បញ្ហា​ឈឺសន្លាក់​ហ្គោដ​បាន​

ទឹក​ក្រឡុក ដែល​អាច​ជួយ​ដោះស្រាយ បញ្ហា​ឈឺសន្លាក់​ហ្គោដ​បាន​

​ជំងឺ​រលាក​សន្លាក់​ហ្គោដ អាច​ធ្វើ​ទុក្ខ​ជាកា​រគាំង​សន្លាក់​ភ្លាមៗ ហើម​សន្លាក់ និង​ឈឺចាប់​ខ្លាំង ដែល​វា​កើត​ឡើង​ជា​ញឹកញាប់​នោះ គឺ​នៅ​ម្រាម​មេជើង​តែម្តង​។ ការឈឺចាប់​នេះ អាច​នឹង​កើតឡើង​ម្តង​ហើយ​ម្តងទៀត បើសិនជា​មិន​មាន​ការព្យាបាល​ទេនោះ​។ រយៈពេល​យូរៗ​ទៅ វា​អាច​បង្ក​គ្រោះថ្នាក់​បន្ថែមទៀត ទៅលើ​ជាលិកា សន្លាក់ និង​សរសៃ​ចង​សាច់ដុំ​ទៀត​។

​ជាមួយគ្នានេះដែរ តាមរយៈ​ការបង្កើត​ជា ទឹកក្រឡុក​ដោយមាន គ្រឿងផ្សំ​ដូចខាងក្រោម​នេះ អាច​ក្លាយទៅជា​រូបមន្ត ព្យាបាល​បែប​ធម្មជាតិ​មួយ សម្រាប់​បំបាត់​រោគសញ្ញា របស់​រលាក​សន្លាក់​ហ្គោដ​នេះ​បាន​។

គ្រឿងផ្សំ ៖

  • ​ម្នាស់​មួយ​ផ្លែ​
  • ​ទឹក​ផ្លែឈើ​រី​មួយ​ពែ​ង​
  • ​ខ្ញី​ទំហំ ២,៥ សង់ទីម៉ែត្រ​មួយ​ដុំ​
  • ម្សៅ​រមៀត ១ ទៅ ២ ស្លាបព្រា​កាហ្វេ​
  • ​ទឹកឃ្មុំ (​ដាក់​ក៏បាន មិន​ដាក់​ក៏បាន​)
  • ​កែវ​ធំ​មួយ​
  • ​ឧបករណ៍​ចម្រោះ​។​

​ការណែនាំ​

  • ​កាត់​បណ្តូល និង​សម្បក​ម្នាស់​ចេញ ហើយ​ចិត​វា​ជា​ចំណិតៗ រួច​ដាក់​ចូល​ទៅក្នុង​ម៉ាស៊ីន ហើយ​កិន​វាឲ្យ​ម៉ត់​ជាមួយ​ខ្ញី​
  • ​ចាក់ទឹក​ផ្លែឈើ​រី​ចូល បន្ទាប់មក រោយ​ម្សៅ​រមៀត​ចូល​បន្ថែម​
  • ​ចាក់​ទឹកក្រឡុក​នេះ ទៅ​ក្នុង​កែវ​ធំ​មួយ រួច​ទុក​នៅ​ក្នុង​ទូរ​ទឹកកក យ៉ាងហោចណាស់ ក៏​មួយ​សប្តាហ៍​កន្លះ​ដែរ​
  • ​អ្នក​អាច​ញ៉ាំ​ទឹកក្រឡុក​នេះ​មួយ​កែវ​បាន នៅពេលដែល​មាន​អារម្មណ៍​ឈឺចាប់​ម្តងៗ​
  • ដើម្បី​បង្កើន​រសជាតិ អ្នក​អាច​បន្ថែម​ទឹក​ឃ្មុំ​ទៀត​ក៏​បាន​ដែរ​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។