ហេតុអ្វី​បានជា​អ្នក ត្រូវ​ញ៉ាំ​ទឹក​ដំបូង​គេ នៅ​ព្រឹក​ឡើង​?

ហេតុអ្វី​បានជា​អ្នក ត្រូវ​ញ៉ាំ​ទឹក​ដំបូង​គេ នៅ​ព្រឹក​ឡើង​?

​រឿង​នេះ​ហាក់បីដូចជា​រឿង​ល្អ​មួយ ដែល​អ្នក​ត្រូវ​ធ្វើ ព្រោះ​ការ​ញ៉ាំ​ទឹក​ព្រឹក​ឡើង​ដំបូង​គេ​នេះ អាច​ជួយ​ផ្តល់​សំណើម​ដល់​មាត់ និង​បំពង់​ក​បាន​យ៉ាង​ល្អ ដូច្នេះ អ្នក​ក៏​មិន​អាច​ក្អក​បាន ដោយសារតែ​ការ​ខ្សោះ​ជាតិ​ទឹក​ដែរ​។ តាមពិត​នោះ​គឺថា មនុស្ស​យើង​តែង​ភ្លេច ការ​បង្គ្រប់​ជាតិ​ទឹក​ដល់​ខ្លួនឯង តែ​បែរជា​ចូលចិត្ត ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម និង​កាហ្វេ​អ៊ី​ន​ច្រើន​ទៅវិញ​។

​មាន​ជំងឺ​ច្រើនណាស់ ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ នៅពេល​អ្នកជំងឺ មិន​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​។ ការ​ញ៉ាំ​ទឹក​មួយ​ថ្ងៃ ៨ កែវ ស្តាប់​មើលទៅ​ដូច​ជាតិ​ចណាស់ សម្រាប់​មនុស្ស​មួយចំនួន​។ មួយវិញទៀត អ្នក​ក៏​គិត​ឡើង​វិញ ទៅលើ​អ្វី​ដែល​អ្នក​ញ៉ាំ ការ​គេង និង​ទម្លាប់​នៃ​ការ​ញ៉ាំ​ទឹក​របស់​អ្នកផង​។ យ៉ាងណាមិញ របប​អាហារ ដែល​មាន​តុល្យភាព គឺជា​រឿង​សំខាន់ ហើយ​វា​ច្រើន​តែ​ត្រូវបាន គេ​មើល​រំលង និង​ភ្លេច​ការ​ញ៉ាំ​ទឹក ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​ទទួលបាន​សុខភាព​ល្អ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។

អ្វី​ដែល​គួរ​ចងចាំ​

  • ការ​ញ៉ាំ​ទឹក​ដំបូង​គេ នៅ​ព្រឹក​ឡើង គឺជា​រឿង​សំខាន់ ហើយ​ក៏​គួរតែ​ធ្វើ​ដំបូង​គេ​ដែរ មុន​ពេល​នោម​ព្រឹក​ឡើង​ដែរ​។ រឿងនេះ​នឹង​ជួយផ្តល់ ជា​ជាតិ​ទឹក​ដល់​រាងកាយ ដើម្បី​ជំរុញ​ដល់​ការផលិត​ឈាម​ថ្មី ព្រមទាំង​អុកស៊ីសែន​កាន់តែច្រើន ដើម្បី​ទ្រទ្រង់​រាងកាយ​ទាំងមូល​។
  • ​ជំរុញ​ដល់​ការប្រុងប្រយ័ត្ន និង​ប្រព័ន្ធ​ភាព​ស៊ាំ ៖ ឱកាស​នៃ​ការ​កើត​ជំងឺ នឹង​ថយចុះ​យ៉ាង​គួរឲ្យកត់សម្គាល់ ព្រមទាំង​មាន​អារម្មណ៍ល្អ​ថែមទៀត នៅ​ពេល​អ្នក​ញ៉ាំ​ទឹក​នៅ​ព្រឹក​ឡើង​។
  • ​ចូរ​ចាំ​ថា មិនត្រូវ​ភ្លេច​នូវ​អារម្មណ៍​ស្រេកទឹក​ឡើយ និង​តែងតែ​យល់​ជានិច្ច​ថា បើសិន​ជា​អ្នក​ញ៉ាំ​ទឹក​គ្រប់គ្រាន់ និង​ញ៉ាំ​អាហារ​គ្រប់គ្រាន់ អ្នក​នឹង​មាន​សុខភាព​ល្អ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។