ប៉ូលីសឈ្មោះ សេង ថាវី បើកឡានប្រដេញ កាក់ឡានដឹកជន្លង់ម្រេចយកលុយ ក្រឡាប់ស្ទើរស្លាប់ ស្ទើររស់

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលវេលាម៉ោង១០កន្លះ ថ្ងៃទី០៥ខែមេសា ឆ្នាំ២០១៦ មន្ត្រីនគរបាលខេត្តក្រចេះម្នាក់ ឈ្មោះ សេង ថាវី បើកឡានដូចហោះប្រដេញឡានដឹកជន្លង់ម្រេចយកលុយក្រឡាប់ខ្លួន ឯងស្ទើរ ងាប់ ស្ទើររស់ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យស្រុកស្នួលដើម្បីសង្រ្គោះ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា មុនកើតហេតុគេឃើញរថយន្តបាឡែន មួយគ្រឿង បើកបរដោយមន្ត្រីនគរបាលខេត្តក្រចេះ ឈ្មោះ សេង ថាវី ឈរជើង ដាក់ ប៉ុស្ទិជជុះនៅស្រុកស្នួល ចាំកាក់ឡានដឹកឈើនិងដឹក ទំនិញផ្សេងៗយក លុយចិញ្ចឹមថ្នាក់លើ បានបើកប្រដេញឡានសាំយ៉ុងដឹកឈើជន្លង់ម្រេច ចេញពី ស្រុកចិត្របូរីខេត្តក្រចេះឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ចំណុចទួលពន្លៃឃុំឃ្សឹមបាន រ៉េធ្លាក់ផ្លូវក្រឡាប់ខ្លួនឯងបុកដើមឈើ បណ្ដាលអោយរងរបួសធ្ងន់ធ្ងរ បាក់ដៃ ខាងឆ្វេងបីកំណាត់ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យស្រុកស្នួលដើម្បីសង្រ្គោះ។

គួររំលឹកថា ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើ និងទំនិញខុសច្បាប់ ទាំងតូចទាំងធំ បានសម្តែងការមិនសប្បាយចិត្ត ចំពោះកុងត្រូលជជុះដាក់ប៉ុស្ទិចាំកាក់ឡានដឹក ទំនិញនិងដឹកឈើយកលុយពេលខ្លះសូម្បីតែប្រជាពលរដ្ឋដឹកត្រឹមអាច់គោ-ក្របី យកទៅធ្វើជីដាក់ផលដំណាំ ដែលមិនមែនជាទំនិញខុសច្បាប់ក៍អស់លោក ជា ស្ថាប័នសមត្ថកិច្ចទាំងនោះកាក់ឡានយកលុយផងដែរ៕

ប៉ូលីសឈ្មោះ សេង ថាវី បើកឡានប្រដេញ កាក់ឡានដឹកជន្លង់ម្រេចយកលុយ ក្រឡាប់ស្ទើរស្លាប់ ស្ទើររស់ ប៉ូលីសឈ្មោះ សេង ថាវី បើកឡានប្រដេញ កាក់ឡានដឹកជន្លង់ម្រេចយកលុយ ក្រឡាប់ស្ទើរស្លាប់ ស្ទើររស់