​សុវណ្ណឌឿន ​ចេញ​មុខ​បកស្រាយ​មាន​គេ​យក​ឈ្មោះ​ខ្លួន​ទៅ​បោក​ប្រាស់​គេ​យក​លុយ

អ្នក​ប្រដាល់ ឡុង សុវណ្ណឌឿន ​បាន​ចេញ​មុខ​បកស្រាយ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​បន្ទាប់​ពី​មាន​គេ​យក​ឈ្មោះ​របស់​កីឡាករ​រូប​នេះ ទៅ​បោកប្រាស់​ប្រជាពលរដ្ឋ​ដើម្បី​យក​ប្រាក់ តាម​រូបភាព​ផ្សេង​ៗ។

 

​សុវណ្ណឌឿន ​ចេញ​មុខ​បកស្រាយ​មាន​គេ​យក​ឈ្មោះ​ខ្លួន​ទៅ​បោក​ប្រាស់​គេ​យក​លុយ ឡុង សុវណ្ណឌឿន (​បង្គោល​ក្រហម​)

 

សុវណ្ណឌឿន ​បាន​សរសេរ​បញ្ជាក់​ដល់​អ្នក​គាំទ្រ ក៏​ដូចជា​មិត្តភ័ក្ដិ​ទាំង​អស់​ដូច​ខាង​ក្រោម​ថា​៖  “ខ្ញុំ​បាទ​ ឡុង សុវណ្ណឌឿន ​សូម​ជម្រា​ជូនបងប្អូន​ដែល​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា ​មាន​ជន​ឱកាស​និយម​បាន​យក​ឈ្មោះ​និង​ក្លែង​សំឡេង​ខ្ញុំ​បាទ​ផ្ទាល់​ទៅ​បោកប្រាស់​ភូក​កុហក​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​យក​លុយ​កាត់​។ ដូច្នេះ​រូប​ខ្ញុំ ឡុង​ សុវណ្ណឌឿន​ ពុំ​បាន​ធ្វើ​អំពើ​អសីលធម៌​ទាំង​នោះ​ទេ​។ សូម​បងប្អូន​មាន​ការ​ប្រុងប្រយ័ត្ន​ហើយ​ខ្ញុំ​បាទ​សូម​អភ័យទោស​កុំ​មាន​ការ​យល់​ច្រឡំ​ចំពោះ​រូបខ្ញុំ​បាទ​អី​។ ជន​បោក​ប្រាស់​នោះ​បាន​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ ០១២ ៩១៧ ៦៦៥។ ​ជា​ចុងក្រោយ​ខ្ញុំ​ជូន​ដំណឹង​នេះ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់ការ​វែក​មុខ​រក​ជន​បោកប្រាស់​ភូត​កុហក​ទៅ​តាម​ផ្លូវ​ច្បាប់​ ។សូម​បង​ប្អូន​មេត្តា​ជួយ​ឡាច​និង​ស៊ែ វីដេអូ​នេះ​ផង”។

 

អ្នក​ប្រដាល់​បញ្ចប់​បរិញ្ញាបត្រ​ច្បាប់​ ឡុង សុវណ្ណឌឿន​ នៅ​តែ​​ឡើង​ប្រកួត បើ​ទោះ​​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​​​​នេះ​បាន​​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​ពិធីករ​ប្រដាល់​នៅ​សង្វៀន​ទូរទស្សន៍​ស៊ីធីអិន​ក៏​ដោយ៕

 

អត្ថបទ៖ មុន្នី រម្យ