Zidane ជឿ​ថា​ Real អាច​វាយ​បក​ Wolfsburg ​វិញ​នៅ​ជើង​ទី​២

Zinedine Zidane ​អ្នកចាត់ការ​ក្រុម​ Real Madrid ​​​ជឿ​ជាក់​ថា​ក្រុម​របស់​លោក​ ​នៅ​តែ​មាន​ឱកាស​អាច​វាយ​បក​ទម្លាក់​​ក្រុម​ Wolfsburg ​ពី​ UEFA Champions League ​បាន​នៅ​ជើង​ទី​២ វគ្គ​៨​ក្រុម​ ទោះ​ជើង​ទី​១​នៅ​អាល្លឺម៉ង់​យប់​មិញ ភ្លាត់​ចាញ់​ ២-០ ក៏​ដោយ។

 

Zidane ជឿ​ថា​ Real អាច​វាយ​បក​ Wolfsburg ​វិញ​នៅ​ជើង​ទី​២

 

​Zidane បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​យប់​មិញ​ថា៖ “ខ្ញុំ​មិន​សប្បាយ​ចិត្ត​ជាមួយ​​លទ្ធផល​ប្រកួត​នេះ​ទេ ជា​ពិសេស​នៅ​តង់​ទី​១។ បាល់ទាត់​គឺ​វា​ពិបាក​ដូច​នេះ​ ​ហើយ​នោះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ ពេល​យើង​លេង​មិន​បាន​ល្អ​តាំង​ពី​ពេល​ចាប់​ផ្ដើម។ ​យើង​ត្រូវ​សម្រាក ហើយ​គិត​ពី​ជើង​ទី​២​វិញ ព្រោះ​យើង​នៅ​មាន​ឱកាស​ ផ្លាស់​ប្ដូរ​អ្វីៗ​​គ្រប់​យ៉ាង​នៅ​ជើង​ទី​២”។

 

Zidane ជឿ​ថា​ Real អាច​វាយ​បក​ Wolfsburg ​វិញ​នៅ​ជើង​ទី​២

 

“ខ្ញុំ​សុំ​ជំនួយ​ពី​​​អ្នកគាំទ្រ​របស់​យើង ឲ្យ​ជួយ​គាំទ្រ​ទៀត។ យើង​នៅ​មាន​ពេល​៩០​នាទី​ទៀត​ ដើម្បី​ព្យាយាម​ និង​សម្រេច​គោលដៅ​របស់​យើង។ យើង​ត្រូវ​ការ​​ការ​រួបរួម​សាមគ្គី​គ្នា ​និង​បន្ត​ធ្វើ​អ្វី​ដែល​យើង​កំពុង​ធ្វើ។ យើង​ត្រូវ​គិត​ប្រកួត​ La Liga បន្ទាប់​សិន ​មុន​បន្ត​ផ្លាស់ប្ដូរ​អ្វីៗ​នៅ​ជើង​​ទី​២”។ អ្នកចាត់ការ​វ័យ​៤៣​ឆ្នាំបន្ថែម។

 

Real នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ Santiago Bernabeu ​ស្វាគមន៍ ​Wolfsburg ជើង​ទី​២​ នៅ​យប់​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ៕

 

ចុះ​ប្រិយមិត្ត​ជឿ​ថា Real អាច​វាយ​បក​ទម្លាក់​ Wolfsburg ​បាន​ដែរ​អត់?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sport-English