កម្ពុជា​ប៉ះ​ ចិន-តៃប៉ិ ​ក្នុង​វគ្គ​ជម្រុះ​បឋម​ពាន​រង្វាន់​ AFC Asian Cup

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ចិន-តៃប៉ិ ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup UAE 2019 ​បន្ទាប់​ពី​ធ្វើ​ការ​ចាប់​ឆ្នោត​មុន​នេះ​បន្តិច។

 

កម្ពុជា​ប៉ះ​ ចិន-តៃប៉ិ ​ក្នុង​វគ្គ​ជម្រុះ​បឋម​ពាន​រង្វាន់​ AFC Asian Cup

 

កម្ពុជា​ប៉ះ​ ចិន-តៃប៉ិ ​ក្នុង​វគ្គ​ជម្រុះ​បឋម​ពាន​រង្វាន់​ AFC Asian Cup

 

សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC ) ​បាន​ធ្វើ​ការ​ចាប់​ឆ្នោត​នៅ​មុន​នេះ​បន្ដិច ដែល​ជា​លទ្ធផល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​​ចិន-តៃប៉ិ ​ក្នុង​វគ្គ​ជម្រុះ​បឋម​​នៃ​ពាន​រង្វាន់  AFC Asian Cup UAE 2019 ​នៅ​ថ្ងៃ​ខែ​មិថុនា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។ ដោយ​ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​២​ជើង ដោយ​ជើង​ទី​មួយ​នៅ​ថ្ងៃ​ទី​២​ខែ​មិថុនា និង​ជើង​ទី​ពីរ​នៅ​ថ្ងៃ​ទី​៧​ខែ​មិថុនា​ឆ្នាំ​២០១៦ ។

 

សូម​បញ្ជាក់​ថា​កម្ពុជា​ស្ថិត​ក្នុង​ប្រទេស​ដែល​ត្រូវ​លេង​នៅ​ក្នុង​វគ្គ​ជម្រុះ​បឋម​មាន តាហ្ស៊ីគីស្ថាន តៃវ៉ាន់ ម៉ាល់ឌីវ ម៉ាឡេស៊ី ឡាវ ឥណ្ឌា យេមែន ទីម័រខាងកើត បង់ក្លាដេស និង ប៊ូតាន់ ដោយ​ប្រទេស​ទាំង​១០​នេះ នឹង​ត្រូវ​ប្រកួត​គ្នា ស្វែង​រក​៥​ក្រុម​ឡើង​ទៅ​លេង​ជាមួយ​ប្រទេស​ដែល​រង់ចាំ​នៅ​វគ្គ​​ជម្រុះ​ជុំ​ចុងក្រោយ មាន​ កូរ៉េខាងជើង ហ្សកដានី​ អូម៉ង់ លីបង់ ប៉ាឡេស្ទីន កៀហ្ស៊ីស៊ីស្ថាន ហុងកុង ទួរមេនីស្ថាន​ សិង្ហបុរី វៀតណាម គុយវ៉ែត ហ្វីលីពីន កោះ​ហ្គាម មីយ៉ាន់ម៉ា បារ៉ែន និង អាហ្វហ្គានីស្ថាន។

 

AFC ​មាន​ច្បាប់​មួយ​ដែល​តម្រូវ​ឱ្យ​ប្រទេស​នៅ​ទ្វីប​អាស៊ី​ទាំង​អស់ ដែល​បាន​ជាប់​លេខ​មួយ​និង​លេខ​ពីរ ក្នុង​វគ្គ​ជម្រុះ World Cup ​មាន​សិទ្ធ​ក្នុង​ការ​ទៅ​លេង​ពាន​រង្វាន់AFC Asian Cup UAE 2019 ​ដោយ​ស្វ័យប្រវត្តិ ខណៈ​ដែល​ក្រុម​ជាប់​លេខ​៣ និង​លេខ​៤ ​មាន​សិទ្ធ​ប្រកួត​វគ្គ​ជុំ​ចុង​ក្រោយ និង​ក្រុម​បាត​តារាង​ទាំង​អស់​ត្រូវ​ប្រកួត​វគ្គ​បឋម​ដើម្បី​បាន​កៅអី​ទៅ​លេង​វគ្គ​ជុំ​ចុង​ក្រោយ​ដែរ៕

 

 

អត្ថបទ៖ មុន្នី រម្យ