Xavi ប៉ង​ដឹក​នាំ​ Barcelona នា​ថ្ងៃ​អនាគត

Xavi Hernandez បាន​និយាយ​ពី​គោលបំណង​ធំ​បំផុត​របស់​ខ្លួន​ថា​ចង់​ក្លាយ​ជា​អ្នក​ចាត់ការ​ក្រុម​ Barcelona នា​ថ្ងៃ​អនាគត។ បច្ចុប្បន្ន អតីត​ខ្សែ​បម្រើ​ក្រុម​ជើងឯក អេស្ប៉ាញ​ ​កំពុង​លេង​ឲ្យ​ក្រុម Al Sadd ក្នុង​ប្រទេស​កាតារ និង​សិក្សា​វគ្គគ្រូ​បង្វឹក​នៅ​ទីនោះ។

 

Xavi ប៉ង​ដឹក​នាំ​ Barcelona នា​ថ្ងៃ​អនាគត
Xavi ប៉ង​ដឹក​នាំ​ Barcelona នា​ថ្ងៃ​អនាគត

 

 

និយាយ​ទៅ​កាន់​ទស្សនាវដ្ដី​បាល់ទាត់​ដ៏​ធំ​របស់​អង់គ្លេស​ FourFourTwo កីឡាករ​វ័យ​៣៦ ឆ្នាំ​បាន​ប្រាប់​ថា៖ “ខ្ញុំ​មិន​មាន​ភាព​ស្រពិចស្រពិល​នោះ​ទេ គឺ​ចង់​បន្ត​ពាក់​ពាក់​នឹង​បាល់ទាត់​តទៅ​ទៀត។ ខ្ញុំ​ស្អប់​ការងារ​អង្គុយ​នៅ​ជាប់​តែ​ក្នុង​ការិយាល័យ។”

 

“ខ្ញុំ​មាន​គោលបំណង​ចុងក្រោយ​មួយ​គឺ​ដឹកនាំ​ក្រុម Barcelona។ មិន​លាក់លៀម​ឡើយ ខ្ញុំ​ចង់​ទៅ​ធ្វើការទីនោះ​ម្ដង​ទៀត ទី​ដែល​ខ្ញុំ​ចាត់​ទុក​ថា​ដូចជា​ផ្ទះ​របស់​ខ្លួន​ឯង”។ សមាជិក​ពាន​រង្វាន់ World Cup ២០១០ របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បន្ថែម​ដូច្នេះ៕

 

ចុចអាន៖ Zidane ជឿ​ថា​ Real អាច​វាយ​បក​ Wolfsburg ​វិញ​នៅ​ជើង​ទី​២

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport-English