ទាយ​ថា Dortmund & Liverpool ក្រុម​ណា​ឈ្នះ​យប់​នេះ?

ក្រុម​កំពុង​ឡើង​ជើង​​ខ្លាំង​​របស់​អាល្លឺម៉ង់​ Borussia Dortmund ​នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Westfalenstadion ​ស្វាគមន៍​ក្រុម​ហង្ស​ក្រហម​ Liverpool របស់​អង់គ្លេស ​ក្នុង​ការ​ប្រកួត​ UEFA Europa League ​វគ្គ​៨​ក្រុម​ ជើង​ទី​១ វេលា​ម៉ោង​០២:០៥​នាទី​យប់​នេះ។

 

ទាយ​ថា Dortmund & Liverpool ក្រុម​ណា​ឈ្នះ​យប់​នេះ?

 

អ្នកចាត់ការ​ក្រុម​​ហង្ស​ក្រហម​ Jurgen Klopp ​​ដែល​ធ្លាប់​ជួយ​ឲ្យ​ Dortmund លើក​ពាន​​ Bundeslig ​២​រដូវ​កាល​ជាប់​គ្នា (២០១១, ២០១២) ​មុន​​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League កាល​ឆ្នាំ​២០១៣​រូប​នេះ នឹង​ត្រឡប់​ទៅ​ប៉ះ​ក្រុម​ចាស់​របស់​ខ្លួន​ជា​លើក​ដំបូង តាំង​ពី​ចាក​ចេញ​នៅ​ឆ្នាំ​២០១៥​មក។

សម្ដី​អ្នកចាត់ការ៖

 

ទាយ​ថា Dortmund & Liverpool ក្រុម​ណា​ឈ្នះ​យប់​នេះ?

 

​Thomas Tuchel អ្នកចាត់ការ​ក្រុម​ Dortmund៖ “គ្រប់​យ៉ាង​យើង​នឹង​ស្វាគមន៍​ Klopp ដ៏​កក់​ក្ដៅ។ គាត់​ធ្លាប់​ធ្វើ​ការងារ​ដ៏​អស្ចារ្យ​នៅ​ទី​នេះ​ ហើយ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ពិសេស​សម្រាប់​គាត់។ Liverpool  កាន់​តែ​ខ្លាំង​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ។ ពួកគេ​គឺជា​ក្រុម ដែល​ពិបាក​លេង​តទល់​ជាមួយ ព្រោះ​ពួកគេ​ការពារ​បាន​ល្អ និង​មាន​កីឡាករ​ល្អៗ​ច្រើន។ យើង​ពិត​ជា​រំភើប​ណាស់​សម្រាប់​ប្រកួត​នេះ​ ប៉ុន្តែ​យើង​ដឹង​ថា យើង​ត្រូវ​តែ​លេង​ឲ្យ​បាន​ល្អ​បំផុត”។

 

ទាយ​ថា Dortmund & Liverpool ក្រុម​ណា​ឈ្នះ​យប់​នេះ?

 

Jurgen Klopp អ្នកចាត់ការ​ក្រុម​ Liverpool៖ “គ្រប់​គ្នា​គិត​ថា Dortmund គឺជា​ក្រុម​ខ្លាំង ដែល​មាន​សង្ឃឹម​ខ្ពស់​អាច​ឈ្នះ​ពាន​នេះ ប៉ុន្តែ​កីឡាករ​របស់​យើង​ក៏​មិន​មែន​ធ្វើ​ដំណើរ​មក​ទី​នេះ (ប្រទេស​​អាល្លឺម៉ង់) ដោយ​គ្មាន​សង្ឃឹម​បាន​លទ្ធផល​អ្វី​សោះ​ទៅ​វិញ​ដែរ។ យើង​ដឹង​ថា វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ពិបាក​ ប៉ុន្តែ​យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​​អស់​ហើយ”។

ជើង​កីឡាករ៖

 

ទាយ​ថា Dortmund & Liverpool ក្រុម​ណា​ឈ្នះ​យប់​នេះ?

ម្ចាស់​ផ្ទះ​ Dortmund អាច​នឹង​ដាក់​ប្រធាន​ក្រុម​ Mats Hummels ឲ្យ​ចូល​លេង​វិញ បន្ទាប់​ពី​ឲ្យ​សម្រាក​កាល​ចុង​សប្ដាហ៍​មុន។ ប៉ុន្តែ​ Neven Subotic នឹង​អវត្តមាន​ដោយសារ​របួស​ដៃ ខណៈ​ដែល​ Ilkay Gundogan ត្រឡប់​មក​ហ្វឹកហាត់​វិញ​ហើយ បន្ទាប់​ពី​អវត្តមាន​១​ខែ ដោយសារ​របួស​ជើង។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Dortmund អាច​ជា៖ Burki; Piszczek, Ginter, Hummels, Schmelzer; Weigl, Castro, Durm, Mkhitaryan, Reus; Aubameyang។

 

ទាយ​ថា Dortmund & Liverpool ក្រុម​ណា​ឈ្នះ​យប់​នេះ?
រីឯ​ក្រុម​ភ្ញៀវ​ Liverpool ​​មាន​ដំណឹង​ល្អ​មួយ​គឺ Roberto Firmino ​​ដែល​អវត្តមាន​​២​ប្រកួត​ចុង​ក្រោយ​ ដោយសារ​របួស​សរសៃពួរ​​នោះ ក៏​បាន​​​ធ្វើ​ដំណើរ​​ជាមួយ​ក្រុម​ដែរ និង​សង្ឃឹម​​ជួយ​ក្រុម​បាន​ខ្លះ ប៉ុន្តែ​ Christian Benteke និង​ Lucas ​អាច​នឹង​បន្ត​អវត្តមាន។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ហង្ស​ក្រហម អាច​ជា៖ Mignolet; Clyne, Lovren, Sakho, Moreno; Henderson, Can, Milner, Lallana, Coutinho; Sturridge។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ៖

 

ទាយ​ថា Dortmund & Liverpool ក្រុម​ណា​ឈ្នះ​យប់​នេះ?

 

– ក្រុម​ទាំង​២​​នេះ ធ្លាប់​ប៉ះ​គ្នា​៣​ដង​នៅ​ក្របខ័ណ្ឌ​ UEFA ​ក្នុង​នោះ​ Liverpool ឈ្នះ​១, Dortmund ឈ្នះ​១ ​និង​ស្មើ​១។ ជួប​គ្នា​លើក​ចុង​ក្រោយ​កាល​ឆ្នាំ​២០០១ នៅ​ UEFA Champions League ទឹក​ដី​ Dortmund បញ្ចប់​លទ្ធផល​ ០-០ ប៉ុន្តែ​ទៅ​អង់គ្លេស​ Liverpool ឈ្នះ​ ២-០។

 

– កាល​ឆ្នាំ​២០១៤ ក្រុម​ទាំង​២​នេះ ធ្លាប់​ប៉ះ​គ្នា​លក្ខណៈ​មិត្តភាព​ម្ដង ខណៈ​ដែល​ពេល​នោះ Liverpool លត់​ Dortmund ៤-០។

 

– Shinji Kagawa ​របស់​ Dortmund ធ្លាប់​ប៉ះ​ Liverpool ៣​ដង​កាល​នៅ​​ក្រុម​ Manchester United ​​ក្នុង​នោះ​គឺ​ឈ្នះ​គ្រប់​ប្រកួត។

 

– Firmino ​របស់​ Liverpool មាន​បទ​ពិសោធន៍​លេង​នៅ​អាល្លឺម៉ង់​ច្រើន ព្រោះ​ធ្លាប់​លេង​នៅ​ Hoffenheim ​មុន​ផ្ទេរ​ទៅ​​ហង្ស​ក្រហម​ដើម​រដូវ​កាល​នេះ។ ១០​ប្រកួត​ប៉ះ​ Dortmund កីឡាករ​ប្រេស៊ីល​រូប​នេះ ធ្លាប់​ស៊ុត​​បាន​​២​គ្រាប់។

 

– Patrick-Emerick Aubameyang របស់​ Dortmund គឺជា​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​បំផុត ដោយ​ស៊ុត​​បាន​​៣៦​គ្រាប់ ក្នុង​៤១​ប្រកួត​រដូវ​កាល​នេះ ក្នុង​នោះ​ស៊ុត​នៅ​ Europa League ​បាន​​១០​គ្រាប់៕

 

ព្យាករ​គូ​នេះ​គឺ៖ Borussia Dortmund ២-១ Liverpool , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA