លោក ស៊ុន ចាន់ថុល​៖ បើ​មាន​រថយន្ត​ដឹក​លើស​ទម្ងន់​១០​តោន គឺ​ស្មើ​១​ម៉ឺន​រថយន្ត​បើក​លើផ្លូវ​

​ភ្នំពេញ​៖ នៅក្នុង​ពិធី​ផ្ទេរតំណែង​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​៦​ខែមេសា លោក ស៊ុន ចាន់ថុល លើកឡើងថា បើ​មាន​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន ១០​តោន គឺ​ស្មើនឹង​ចំនួន​រថយន្ត ១​ម៉ឺន​គ្រឿង​បើកបរ​លើផ្លូវ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ខូចខាត​។ រដ្ឋមន្ត្រី​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី​រូបនេះ អះអាងថា នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ការដឹក​លើស​ទម្ងន់​ឲ្យ​បាន​។​

​សូម​ស្តាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ដូចតទៅ​៖