ក្រុម​គ្រួសារ​ត្រៀម​ធ្វើ​បុណ្យ ១០០​ថ្ងៃ​ដល់​វិញ្ញាណក្ខន្ធ វណ្ណ មករា

ក្រុម​គ្រួសារ​កំពុង​ត្រៀម​រៀបចំ​ពិធី​បុណ្យ​គម្រប់ ១០០​ថ្ងៃ​ឧទ្ទិស​កុសលដល់​វិញ្ញាណក្ខន្ធ​​​​តារា​ចម្រៀង វណ្ណ មករា ដែល​បាន​ទទួល​អនិច្ចកម្ម​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ៤ កាល​ពី​ថ្ងៃ​ទី១០ ខែ​មករា ២០១៦ កន្លង​ទៅ។

 

ក្រុម​គ្រួសារ​ត្រៀម​ធ្វើ​បុណ្យ ១០០​ថ្ងៃ​ដល់​វិញ្ញាណក្ខន្ធ វណ្ណ មករា

 

បើ​តាម​យុវតី វណ្ណ នីតា ជា​ប្អូន​ស្រី​របស់​ វណ្ណ មករា ​បាន​និយាយ​ថា ពិធី​បុណ្យ​នេះ​រៀប​ចំ​ឡើង​នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី ៩ ខែ​មេសា ២០១៦ ខាង​មុខ​នេះ នៅ​បរិវេណ​វត្ត​ទូល​ទំពូង។ នាង​បន្ត​ថា ក្នុង​កម្មវិធី​នោះ​ក៏​មាន​តារា​ចម្រៀង ទិត្យ ​វិច្ឆិកា ជា​អ្នក​ចេញ​មុខ​ជួយ​អញ្ជើញ​សិល្បករ-សិល្ប​ការិនី​មួយ​ចំនួន​ផង​ដែរ។

 

ក្រៅ​ពី​ញាតិមិត្ត​ជិត​ឆ្ងាយ យុវតី​រូប​នេះ​សង្ឃឹម​ថា អ្នក​រួម​អាជីព​សិល្បៈ​ជាមួយ​បង​ប្រុស​របស់​នាង នឹង​ផ្ដល់​កិត្តិយស ហើយ​ទៅ​ចូលរួម​ពិធី​បុណ្យ​ឧទ្ទិស​កុសល​ឱ្យ​បាន​ច្រើន​កុះករ៕

 

ក្រុម​គ្រួសារ​ត្រៀម​ធ្វើ​បុណ្យ ១០០​ថ្ងៃ​ដល់​វិញ្ញាណក្ខន្ធ វណ្ណ មករា

 

អត្ថបទ៖​ សំ ជំនាញ