រឿង “វាសនា​កូន​ភ្លោះ” ចាយ​ជាង​ ១០ម៉ឺន​ដុល្លារ​​ក្រុងពាលី​ព្រឹក​មិញ

ព្រឹក​មិញ​នេះ​ ផលិតកម្ម​រស្មី​ស្ទឹង​សែន ​បាន​ក្រុង​ពាលី​រឿងថ្មី​​របស់​ខ្លួន​មួយ​ទៀត​ដែល​មាន​​ចំណង​ជើង​​ថា​រឿង”វាសនា​កូន​ភ្លោះ” ក្នុង​ផែនការ​​ចំណាយ​ផលិត​រហូត​ដល់​ទៅ​ជា​១០ម៉ឺន​ដុល្លារ​អាមេរិក។

 

រឿង “វាសនា​កូន​ភ្លោះ” ចាយ​ជាង​ ១០ម៉ឺន​ដុល្លារ​​ក្រុងពាលី​ព្រឹក​មិញ

 

រឿង”វាសនា​កូន​ភ្លោះ” ជា​​ប្រភេទ​រឿង​ភាគ ដែល​មាន​ទាំង​អស់ ២៥ ភាគ។ ខ្លឹមសារ​​​រឿង ចង់​និយាយ​ពី​ស្នេហា​កូន​ភ្លោះ​​​ក្នុង​គ្រួសារ​មួយ ដែល​មាន​វាសនាខុស​គ្នា ដោយ​កូន​បង​ទៅ​រស់​នៅ​ជា​មួយ​ឪពុក​​មាន​ទ្រព្យ​ធូរធារ ចំណែក​កូន​ប្អូន​ទៅ​របស់​នៅ​ខាង​ម្ដាយ​ដែល​មាន​ជីវភាព​ក្រី​ក្រ។ នេះ​បើ​តាម​​ការ​លើក​ឡើង​​របស់ លោក គ្រិន សុភី អ្នក​និពន្ធ​រឿង​នេះ​ឡើង។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា រឿង”វាសនា​កូន​ភ្លោះ” មាន​ល្បិច​កិច្ចកល​ច្រើន ពី​សំណាក់​កូន​ប្អូន ដោយសារ​​តែ​ចង់​រស់​នៅ​លើ​គំនរ​​ទ្រព្យសម្បត្តិ​​ឪពុក។ លោក វិច័យ សុភី សូម​មិន​ពន្យល់​​លំអិត​នៃ​សាច់​រឿង​ទាំង​មូល​ឡើយ ដោយ​ទុក​ឲ្យ​​ទស្សនិកជន​ជា​អ្នក​រង់​ចាំ​តាមដាន​វិញ។

 

រឿង “វាសនា​កូន​ភ្លោះ” ចាយ​ជាង​ ១០ម៉ឺន​ដុល្លារ​​ក្រុងពាលី​ព្រឹក​មិញ

 

លោក​បន្ត​ថា កញ្ញា គៀត សុវណ្ណឡាង និង លោក ខាត់​វ៉ៃហាំង ត្រូវ​បាន​ជ្រើសរើស​​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​មួយ​នេះ ខណៈ​តារា​ចម្រៀង​មក​ពី​ផលិតកម្ម​រស្មី​ហង្ស​​មាស​ នៅ ស៊ីនឿន ក៏​សម្ដែង​ជា​តួ​សំខាន់ រួម​ជាមួយ​តារា​​​ជា​ច្រើន​រូប​ទៀត។

ដោ​យ​ឡែក​លោក ក្រិន វុធ្ធី ចាងហ្វាង​ផលិតកម្ម​​រស្មី​ស្ទឹង​​សែនថ្លែង​ថា រឿង”វាសនា​កូន​ភ្លោះ” និង​ចេញ​ថត​ចាប់​ពី​ថ្ងៃ​ក្រុង​ពាលី​នេះ​តទៅ ​ហើយ​គ្រោង​​បញ្ចប់​នៅ ចុង​ខែ ឧសភា ឆ្នាំ ២០១៦​ខាង​មុខ​នេះ។ ​ផលិតកម្ម​របស់​លោក គ្រោង​ចំណាយ​ច្រើន​ជាង​រឿង​​មុនៗ ពោល​ប្រហែល​ជាង​១០ម៉ឺន​ដុល្លារ​ឯណោះ។

 

រឿង “វាសនា​កូន​ភ្លោះ” ចាយ​ជាង​ ១០ម៉ឺន​ដុល្លារ​​ក្រុងពាលី​ព្រឹក​មិញ

មូលហេតុ​ដែល​នាំ​ឲ្យ ការ​ផលិត​គ្រោង​ចំណាយ​ច្រើន ​ត្រូវ​បាន​ចាងហ្វាង​ផលិតកម្ម​ខាង​លើ​បញ្ជាក់​ថា ក៏​ព្រោះ​តែ​​ផលិតកម្ម​ចង់​បន្ថែម​គុណ​ភាព​ឲ្យ​បាន​ខ្លាំង​ជាង​រឿង​មុន​ដែរ។

តាម​ការ​លើក​ឡើង​របស់ លោក ក្រិន វុធ្ធី នេះ​ជា​វណ្ណកម្ម​ទី៣​ហើយ​ដែល ផលិតកម្ម​​រស្មី​ស្ទឹង​​សែន​​ផលិត បន្ទាប់​ពី​​រឿង”គំនុំ​ស្នេហ៍​អតីត​ជាតិ” និង​រឿង”ជំពាក់​ចិត្ត​ព្រោះ​ស្រលាញ់”។ ​រឿង”វាសនា​កូន​ភ្លោះ” និង​ចាក់​បញ្ចាំង​លើ​កញ្ចក់​ស្ថានីយ​ទូរទស្សន៍កម្ពុជា​ ប៉ុស្តិ៍​លេខ 8HD​​ខាង​មុខ​នេះ៕

 

រឿង “វាសនា​កូន​ភ្លោះ” ចាយ​ជាង​ ១០ម៉ឺន​ដុល្លារ​​ក្រុងពាលី​ព្រឹក​មិញ

រឿង “វាសនា​កូន​ភ្លោះ” ចាយ​ជាង​ ១០ម៉ឺន​ដុល្លារ​​ក្រុងពាលី​ព្រឹក​មិញ

រឿង “វាសនា​កូន​ភ្លោះ” ចាយ​ជាង​ ១០ម៉ឺន​ដុល្លារ​​ក្រុងពាលី​ព្រឹក​មិញ

 

រឿង “វាសនា​កូន​ភ្លោះ” ចាយ​ជាង​ ១០ម៉ឺន​ដុល្លារ​​ក្រុងពាលី​ព្រឹក​មិញ

 

រឿង “វាសនា​កូន​ភ្លោះ” ចាយ​ជាង​ ១០ម៉ឺន​ដុល្លារ​​ក្រុងពាលី​ព្រឹក​មិញ

 

រឿង “វាសនា​កូន​ភ្លោះ” ចាយ​ជាង​ ១០ម៉ឺន​ដុល្លារ​​ក្រុងពាលី​ព្រឹក​មិញ

 

អត្ថបទ៖ ខុត សីហា