ក្មេង​ប្រុស​អាយុ១៦​ឆ្នាំ​វ៉ា​មុខ GDនិងWu Yifan ក្លាយ​ជា​តារា​ល្បី​បំផុត​នៅ​ចិន

Wang Junkai សមាជិក​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ TFBOYS បាន​ផ្ដួល​តារា​រៀម​ច្បង​ជា​ច្រើន​ដូច​ជា Yu Yifan និង G-Dragon ដើម្បី​បាន​ជយលាភី​លេខ​១​នៅ​ក្នុង​តារាង​ប្រជាប្រិយ​ភាព​របស់ Sina។

 

ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន​កម្សាន្ត​ធំ​បំផុត​របស់​ចិន Sina បាន​ប្រកាស​លទ្ធផល​សិល្បករ​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ត្រី​មាស​ទី​១​ឆ្នាំ ២០១៦។ តាម​តារាង​នេះ តារា​ចម្រៀង​យុវវ័យ Wang Junkai សមាជិក​ក្រុម​ចម្រៀង TFBOYS បាន​ក្លាយ​ជា​ជយលាភី​លេខ​មួយ​ជាមួយ​នឹង​អត្រា​មាន​អ្នក​ចូលចិត្ត​ឡើង​ដល់ ៩៤,៥៧%។ តាម​ជាប់​ពី​ក្រោយ Wang Junkai គឺ​សមាជិក​រួម​ក្រុម Jackson Yi (៩២,៨០%)។ តួ​រឿង “Shang Yin” តារា​សម្ដែង Yu Zhou ជាប់​ចំណាត់​ថ្នាក់​លេខ​៣​ជាមួយ​អត្រា​អ្នក​ចូលចិត្ត ៩០,០៦%។ តារា​ល្បី​ឈ្មោះ​ជា​ច្រើន​ទៀត​ដូច​ជា G-Dragon, Hu Ge, Luhan, Wu Yifan បាន​ត្រឹម​​សម្ងំ​ឈរ​នៅ​បាត​តារាង​តែ​ប៉ុណ្ណោះ។

 

ក្មេង​ប្រុស​អាយុ១៦​ឆ្នាំ​វ៉ា​មុខ GDនិងWu Yifan ក្លាយ​ជា​តារា​ល្បី​បំផុត​នៅ​ចិន

តារាងតារាមានប្រជាប្រិយភាពក្នុងត្រីមាសទី១ ឆ្នាំ ២០១៦ របស់ Sina

 

តាម Sina លទ្ធផល​របស់​តារាង​ខាង​លើ​ត្រូវ​បាន​សម្រេច​ដោយ​ផ្អែក​លើ៖ ចំនួន​អ្នក​ស្វែងរក​ឈ្មោះ​នៅ​លើ Weibo ចំនួន​អ្នក​គាំទ្រ​នៅ​លើ Weiboនិង​ឥទ្ធិពល​របស់​សិល្បករ​មក​លើ​បណ្ដាញ​ព័ត៌មាន​និង​អ្នក​គាំទ្រ។ ដើម​ឆ្នាំ ២០១៦ TFBOYS ចាប់​ផ្ដើម​វាយ​លុក​ចូល​ទីផ្សារ​ភាពយន្ត​ដែល​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​នេះ​ល្បី​ឈ្មោះ​ថែម​មួយ​កម្រិត​ទៀត។ គ្រប់​រូបភាព​របស់​សមាជិក​ក្នុង​ក្រុម​​សុទ្ធ​តែ​ទទួល​បាន​ចំនួន like និង share ច្រើន​លើស​លុប។

 

ក្មេង​ប្រុស​អាយុ១៦​ឆ្នាំ​វ៉ា​មុខ GDនិងWu Yifan ក្លាយ​ជា​តារា​ល្បី​បំផុត​នៅ​ចិន

Wang Junkai ជាប់លេខ១

 

ក្មេង​ប្រុស​អាយុ១៦​ឆ្នាំ​វ៉ា​មុខ GDនិងWu Yifan ក្លាយ​ជា​តារា​ល្បី​បំផុត​នៅ​ចិន

Jackson Yi ជាប់លេខ ២

 

ក្មេង​ប្រុស​អាយុ១៦​ឆ្នាំ​វ៉ា​មុខ GDនិងWu Yifan ក្លាយ​ជា​តារា​ល្បី​បំផុត​នៅ​ចិន

Zhou Xu ជាប់លេខ៣

 

ក្មេង​ប្រុស​អាយុ១៦​ឆ្នាំ​វ៉ា​មុខ GDនិងWu Yifan ក្លាយ​ជា​តារា​ល្បី​បំផុត​នៅ​ចិន

Luhan ជាប់លេខ៤

 

ក្មេង​ប្រុស​អាយុ១៦​ឆ្នាំ​វ៉ា​មុខ GDនិងWu Yifan ក្លាយ​ជា​តារា​ល្បី​បំផុត​នៅ​ចិន

Wei Zhou ជាប់​លេខ ៥

 

ក្មេង​ប្រុស​អាយុ១៦​ឆ្នាំ​វ៉ា​មុខ GDនិងWu Yifan ក្លាយ​ជា​តារា​ល្បី​បំផុត​នៅ​ចិន

G-Dragon ជាប់លេខ ៨

 

ក្មេង​ប្រុស​អាយុ១៦​ឆ្នាំ​វ៉ា​មុខ GDនិងWu Yifan ក្លាយ​ជា​តារា​ល្បី​បំផុត​នៅ​ចិន

Wu Yifan ជាប់លេខ ៩

 

ក្មេង​ប្រុស​អាយុ១៦​ឆ្នាំ​វ៉ា​មុខ GDនិងWu Yifan ក្លាយ​ជា​តារា​ល្បី​បំផុត​នៅ​ចិន

Hu Ge ជាប់លេខ ១០

 

ចុចអាន៖ចម្រូង​ចម្រាស ​ព្រោះ​តារាង​កំពូល​សម្រស់​ទាំង​១០​​អាស៊ីគ្មាន​​ឈ្មោះ Fan BingbingនិងKim Tae Hee

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
kenh14