រលក​ក្តៅ​ខ្លាំង​នៅ​ឥណ្ឌា​ស្លាប់​យ៉ាងតិច​70​នាក់

មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​រាយការណ៍​កាលពី​ថ្ងៃ​ទី​៧ មេ​សា ថា មនុស្ស​យ៉ាងតិច​៧០​នាក់​ស្លាប់​ដោយសារ​រលកធាតុអាកាស​ក្តៅ​ខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​រដ្ឋ TELANGANA ភាគ​ខាងត្បូង​ឥណ្ឌា ។

មន្ត្រី​រូប​នេះ​គូសបញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ មនុស្ស​យ៉ាងតិច​៧០​នាក់​បាន​ត្រូវ​ស្លាប់ ក្រោយ​រលក​កម្តៅ​ក្តៅ​ខ្លាំង​ក្នុង​រដ្ឋ​នេះ ។ អ្នក​ស្លាប់​ភាគច្រើន​នៅ​ស្រុក MAHABUBNAGA ដែល​តុល្យការ​នៅ​ទីនោះ​អ្នក​ស្លាប់​ឡើង​ដល់​២៨​នាក់ ។ ភាគច្រើន​នៃ​អ្នក​ស្លាប់​ជា​កម្មករ និង​កសិករ​ដែល​ត្រូវ​ធ្វើការ​ហាលថ្ងៃ ។

ផ្នែក​ឧតុនិយម​ឥណ្ឌា​ប្រកាស​ថា ធាតុអាកាស​ក្តៅ​ខ្លាំង​នៅ​បន្ត​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត រួច​បណ្តា​មន្ត្រី​មូលដ្ឋាន​បាន​ស្នើ​ដល់​មនុស្ស​ម្នា​កុំ​ផ្សងព្រេង​នៅ​កណ្តាលវាល។

កាលពី​ឆ្នាំ​២០១៥ មនុស្ស​ជាង​៥០០​នាក់​ស្លាប់​ដោយសារ​រលក​ក្តៅ​ខ្លាំង​ក្នុង​រដ្ឋ TELANGANA និង​រដ្ឋ​ជាប់​ជិតខាង​ឥន្ទ្រា​ប្រា​ដេ​ស ៕