ភូមិ​ត្រពាំង​ឈូក សំបុក​អ្នកប្រើប្រាស់​ថ្នាំញៀនចាប់​មិនចេះ​អស់​

6 Videos


មាន​មនុស្ស​ប្រុស​ស្រី​ចំនួន ២០ នាក់ រួមទាំង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក និង សំភារៈ ប្រើប្រាស់ ត្រូវ​អាវុធហត្ថ​ក្រុង​ក្របួច​បាន​នៅ​ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ ។​ ​មនុស្ស​ប្រុស​ស្រី ២០ នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្របួច​បាន រួមទាំង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ៦ កញ្ចប់ និង សំភារៈប្រើប្រាស់​មួយចំនួនទៀត ។

ភូមិ​ត្រពាំង​ឈូក សំបុក​អ្នកប្រើប្រាស់​ថ្នាំញៀនចាប់​មិនចេះ​អស់​

ភូមិ​ត្រពាំង​ឈូក សំបុក​អ្នកប្រើប្រាស់​ថ្នាំញៀនចាប់​មិនចេះ​អស់​

ប្រតិបត្តិ​ការបង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក ប៉ាន សុភាព នាយការិយាល័យ​ប្រឆាំង​​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង មាស ចាន់​វិ​សិ​ទិ្ធ​នៅ​យប់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ នេះ ។ ​ក្រោយពេល​បង្ក្រាបបាន​មុខសញ្ញា​ចែកចាយ និង ប្រើប្រាស់​គ្រឿងញៀន​នេះ ត្រូវបាន​អាវុធហត្ថ​ក្រុង​នាំខ្លួន​ទៅ​ទីបញ្ជាការដ្ឋាន ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​​តុលាការ​ចាត់ការ​តាម​នីតិវិធី ។ នៅ​ភូមិ​ត្រពាំង​ឈូក​នេះ ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ មានការ​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​ចាប់​អ្នក​ប្រើ​គ្រឿងញៀន​មិនចេះ​អស់​សោះ​? តើ​មាន​អ្វី​ជា​អាថ៌កំបាំង​នៅ​ពីក្រោយ​? ៕ សុថា​ត់​

ភូមិ​ត្រពាំង​ឈូក សំបុក​អ្នកប្រើប្រាស់​ថ្នាំញៀនចាប់​មិនចេះ​អស់​ភូមិ​ត្រពាំង​ឈូក សំបុក​អ្នកប្រើប្រាស់​ថ្នាំញៀនចាប់​មិនចេះ​អស់​ភូមិ​ត្រពាំង​ឈូក សំបុក​អ្នកប្រើប្រាស់​ថ្នាំញៀនចាប់​មិនចេះ​អស់​