​វិធី​ទាំង​៩​ក្នុង​ការទប់ស្កាត់​ការ​ចាញ់​កូន​របស់​ស្ត្រី​មាន​ផ្ទៃពោះ​

​វិធី​ទាំង​៩​ក្នុង​ការទប់ស្កាត់​ការ​ចាញ់​កូន​របស់​ស្ត្រី​មាន​ផ្ទៃពោះ​

​នៅពេលដែល​មាន​ផ្ទៃពោះ ស្ត្រី​មួយ​ចំនួន​តែងតែ​ចាញ់កូន​ដោយ​មាន​អាការៈ​ក្អួត​ជានិច្ច ជា​ហេតុ​ដែល​ធ្វើឲ្យ​សុខភាព​កាន់តែ​ខ្សោយ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ការពារ​មិន​ឲ្យ​អ្នក ​ម្តាយ​ក្អួត​ឡើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​ត្រូវ​តែ​សម្រាក​ឲ្យបាន​គ្រប់គ្រាន់ ព្រោះ​មាន​ពេលខ្លះ​នៅពេល​ដែល​អ្នក​មាន​សម្ពាធ​ខ្លាំង វា​ក៏​អាច​ធ្វើឲ្យ​អ្នក​ក្អួត​ដែរ​។​
  2. ​នៅ​ពេល​ព្រឹក អ្នក​មិន​គួរ​បរិភោគ​ច្រើន​នោះ​ទេ ព្រោះ​បើ​មាន​អាហារ​ច្រើនពេក​នៅក្នុង​ក្រពះ វា​ងាយស្រួល​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ចង់​ក្អួត​ខ្លាំងណាស់ ដូចនេះ​អ្នក​គួរតែ​ពិសារ​តិច​ទៅ​បាន​ហើយ ប៉ុន្តែ​ចែក​ជា​ច្រើន​ពេល​។​
  3. ​អ្នក​មិន​ត្រូវ​អង្គុយ​នៅ​មុខ​ទូរទស្សន៍ និង​កុំព្យូទ័រ​ច្រើន​នោះ​ទេ ព្រោះ​ពន្លឺ​នៃ​គ្រឿង​អេឡិចត្រូនិច​ទាំងនោះ​អាច​ធ្វើឲ្យ​អ្នក​ចង់​ក្អួត​បាន ​។​
  4. ​នៅពេល​ដែល​អ្នក​ទើបតែ​មាន​ផ្ទៃពោះ​ដំបូង អ្នក​ត្រូវ​តែ​ឆ្លៀត​ពេល​ហាត់ប្រាណ​ទើប​វា​អាច​ការពារ​មិនឲ្យ​អ្នក​មាន​ អារម្មណ៍​ចង់​ក្អួត​បាន​។​
  5. ​នៅពេល​ដែល​អ្នក​ញ៉ាំ​ទឹក អ្នក​អាច​លាយ​ជាមួយ​ទឹកឃ្មុំ​បាន ព្រោះ​វា​អាច​ការពារ​ក្រពះ​អ្នក នោះ​អ្នក​នឹង​មិន​មាន​អារម្មណ៍​ចង់​ក្អួត​ឡើយ​។​
  6. ​អ្នក​ក៏​អាច​ពិសារ​ក្រូច​មួយចំនួន​ដែរ ប៉ុន្តែ​មិន​ត្រូវ​ពិសារ​ច្រើន​ឡើយ បរិមាណ​ល្មម​ទៅ​បាន​ហើយ​។​
  7. ​អ្នក​អាច​ពិសារ​ដំឡូង​ដុត​មួយ ឬ​ចេក​មួយ​ផ្លែ​ក៏​បាន​ដែរ នោះ​វា​នឹង​ជួយ​កាត់បន្ថយ​មិន​ឲ្យ​អ្នក​ក្អួត​ច្រើនដង​នោះឡើយ ដោយសារ​តែ​វា​មាន​ប៉ូ​តា​ស្យូម​នៅក្នុងនោះ​។​
  8. ​នៅពេល​ដែល​អ្នក​ស្លៀកពាក់​ខោអាវ អ្នក​ត្រូវ​តែ​ជ្រើសរើស​សម្លៀក​បំពាក់​ដែល​រាងរ​លុង ព្រោះ​បើ​អ្នក​ស្លៀកខោ​ដែល​តឹង​ពេក វា​ក៏​អាច​ធ្វើឲ្យ​អ្នក​ក្អួត​បានដែរ​។​
  9. ​អ្នក​មិន​ត្រូវ​ផ្តោតអារម្មណ៍​ធ្វើ​ការងារ​ខ្លាំងពេក​ទេ ព្រោះ​វា​ងាយ​ធ្វើឲ្យ​អ្នក​មាន​អាការៈ​ក្អួត​ខ្លាំងណាស់ ដូចនេះ​អ្នក​ត្រូវ​តែ​ចេះ​បង្វែរ​ចំណាប់អារម្មណ៍​អ្នក​ទៅ​លើ​រឿង​ផ្សេង​ទើប​ អាច​កាត់បន្ថយ​អាការៈ​ក្អួត​ទាំងនោះ​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។