ជន​វាយប្រហារ​គ្រាប់​បែក​អត្តឃាត​នៅ​ប្រ៊ុចសែល ធ្លាប់​ជា​បុគ្គលិក​អនាម័យ​ នៅ​សភា​អឺរ៉ុប

ជន​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ រដ្ឋ​ឥស្លាម ដែល​បាន​សម្លាប់​មនុស្ស ៣២ នាក់​នៅ​ទីក្រុង ប្រ៊ុចសែល កាល​ពី​ថ្ងៃ ២២ មិនា កន្លង​ទៅ​គឺ​ជា​មនុស្ស​ ដែល​ធ្លាប់​ធ្វើ​ការ​ ជា​បុគ្គលិក​អនាម័យ​ ធ្វើ​ការ​នៅ​ក្នុង​សភា​អឺរ៉ុប កាល​ពី ៦ ឆ្នាំ​មុន​នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ សភា​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នៅ​ក្នុង​ឆ្នាំ ២០០៩ ដល់ ២០១០ ជន​អត្តឃាត​រូប​នេះ​ធ្វើ​ការ​បាន​តែ​មួយ​ខែ​ប៉ុណ្ណោះ​ ឲ្យ​សភា​អឺរ៉ុប។

 

មន្ត្រី​នាំ​ពាក្យ​សភា​អឺរ៉ុប​ថ្លែង​ថា ជន​រូប​នោះ​មាន​វ័យ ២៥ ឆ្នាំ ឈ្មោះ Najim Laachraoui ដែល​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ក្នុង​ប្រលានយន្តហោះ​ ប្រទេស ប៊ែលហ្សិក និង​ជាប់​សង្ស័យ​ថា​ជា​អ្នក​ធ្វើ​អាវ​កាក់​បំពាក់​ដោយ​គ្រាប់​បែក​ដល់​ជន​អត្តឃាត​ដែល​ធ្វើ​ការ​វាយ​ប្រហារ​នៅ ប៉ារីស កាល​ពី​ខែ​វិច្ឆិកា ២០១៥ ទៀត​ផង។ បើ​តាម​សភា​អឺរ៉ុប​ ជន​រូប​នេះ​នៅ​ពេល​ដែល​ចូល​ធ្វើ​ជា​បុគ្គលិក​អនាម័យ​គឺ​មិន​ទាន់​ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​អ្វី​ឡើយ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com