កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី រួមជាមួយ​សម្ព័ន្ធមិត្ត​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ ទៅ​លើ​ភាព​ខាង​ត្បូងនៃទីក្រុង Aleppo

កាល​ថ្ងៃ​ពុធ ទី​៦ ​ខែមេសា ឆ្នាំ​២០១៦ មានការ​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ រវាង​កងកម្លាំង​រប​ស់​រដ្ឋាភិបាល​ស៊ី​រី សហការជាមួយ​ក្រុម​សម្ព័ន្ធមិត្ត​របស់ខ្លួន ទៅលើ​ក្រុម​បះបោរ ដែល​ស្ថិតនៅ​ភាគខាងត្បូង​​នៃទីក្រុង Aleppo  ដែល​ជាទីក្រុងធំជាងគេ​នៅ​ស៊ី​រី​។​

 

​តាមរយៈ​អង្គការ​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ប្រចាំនៅ​ប្រទេស​ស៊ី​រី បាន​ឲ្យ​ដឹងថា កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​បាន​ប្រើប្រាស់​គ្រឿង​សព្វាវុធ​ជាច្រើន​ទៅលើ​ការវាយប្រហារ តាម​អាកាស កាំភ្លើង​ធំ និង​គ្រាប់​រ៉ុ​ក​កែ​ត ដើម្បី​ដណ្តើមយក​តំបន់​Telat al-Eis​ដែល​ក្រុម​ឧទ្ទាម បាន​កាន់កាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ កន្លងទៅនេះ​។​

 

​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ក្រោម​ការវាយប្រហារ​ដ៏​ខ្លាំងក្លា របស់​កងកម្លាំង​រដ្ឋា​ភិ​បាល​របស់​ស៊ី​រី​នេះ ​នៅតែ​មិនទាន់​អាច​ដណ្តើមយក​តំបន់​Telat al-Eis មកវិញ​បានដដែល

Author: ប្រែសម្រួល៖ សារពេជ្រSource: REUTERS

  • កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី រួមជាមួយ​សម្ព័ន្ធមិត្ត​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ ទៅ​លើ​ភាព​ខាង​ត្បូងនៃទីក្រុង Aleppo已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:​អន្តរជាតិ