លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​ថ្មី​នៅ​ប្រទេស​វៀតណាម ឡើងកាន់តំណែង​នៅថ្ងៃនេះ​

សភាជាតិ​របស់​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បានសម្រេច​តែងតាំង លោក Nguyen Xuan Phuc ជា​នាយករដ្ឋមន្ត្រី​ថ្មី បន្ត​ពី​លោក Nguyen Tan Dung ដែល​បាន​កាន់តំណែង​រយៈពេល​១០​ឆ្នាំ​មកហើយ ហើយក៏​បាន​ផុត​អាណត្តិ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះដែរ ។​

 

​បន្ទាប់ពី​ការបោះឆ្នោត ដែល​បានធ្វើ​តាំងពី​បី​ខែ​មុន លោក Nguyen Xuan Phuc បានទទួល​សំឡេង​បោះឆ្នោត​គាំទ្រ ៤៤៦ លើ ៤៩០ សំឡេង ដែល​មានន័យថា​ចាប់ពីពេលនេះ​តទៅ​លោក នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​វៀតណាម​ក្នុង​កិច្ចប្រជុំ​សម័យ​លើក​ទី​១១ នៃ​សម័យប្រជុំ​សភា​លើក ទី​១៣ នៅក្នុង​រដ្ឋធានី​ហាណូយ​។​

 

​គួរបញ្ជាក់​ផងដែរ​ថា​នៅក្នុង​ដើមខែ​មេសា​នេះ ក្រៅពី​ការផ្លាស់ប្តូរ​នាយករដ្ឋមន្ត្រី វៀតណាម​បាន​ក៏​ផ្លាស់ប្តូរ​មេដឹកនាំ​ផ្សេងទៀត ដូចជា​ការ ប្រធានសភា និង ប្រធានាធិបតី​៕

Author: ប្រែសម្រួល៖ សារពេជ្រSource: channelnewsasia