ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ ០៧ មេសា

១) រដ្ឋាភិបាល​ប្រទេស អ៊ីស្លង់​ បាន​បញ្ចេញ​ឈ្មោះ​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ហើយ និង បាន​ស្នើ​ឲ្យ​បាន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ​ នា​រដូវ​ស្លឹក​ឈឺ​ជ្រុះ​ខាង​មុខ ក្រោយ​ពី​នាយក​រដ្ឋ​មន្ត្រី Sigmundur David Gunnlaugsson ចុះ​ចេញ​ពី​ដំណែង​ក្រោយ​លេច​ធ្លាយ​ឯកសារ​ពន្ធ Panama Papers។

 

២) ក្រុម​រដ្ឋ​ឥស្លាម ISIS នៅ​ស៊ីរី និង អ៊ីរ៉ាក់ អាច​រក​ចំណូល​បាន​ពី​ចន្លោះ ១៥០ លាន​ដុល្លារ​ទៅ ២០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នៃ​ការ​ជួញ​ដូច​វត្ថុ​បុរាណ​ខុស​ច្បាប់ នេះ​បើ​តាម​ឯក​អគ្គរាជទូត​រុស្សី​ប្រាប់​ទៅ​អង្គការ​សហប្រជាជាតិ។

 

៣) នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស David Cameron នឹង​ជំរុញ​ឲ្យ​យុវជន​អង់គ្លេស​ក្មេងៗ​ នៅ​ថ្ងៃ ព្រហស្បតិ៍​នេះ​ ជួយ​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​ភាព​ច្បាស់​លាស់​សម្រាប់​ការ​បោះ​ឆ្នោត​ប្រជា​មតិ​នៅ​ថ្ងៃ ២៣ មិថុនា ខាង​មុខ សម្រាប់​សមាជិកភាព​របស់​អង់គ្លេស ជាមួយ​សហភាព​អឺរ៉ុប។ លោក​នាយក​រដ្ឋ​មន្ត្រី​និង​ធ្វើ​យុទ្ធនាការ​ឃោសនា​ឲ្យ​យុវជន​ក្មេងៗ​គាំ​ទ្រ​លោក​ចំពោះ​ការ​ផ្តាច់​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប។

 

៤) និស្សិត​ច្បាប់​បង់ក្លាដេស​ ដែល​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម Facebook ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ ត្រូវ​បាន​គេ​ធ្វើ​ឃាត​នេះ​បើ​តាម​មន្ត្រី​ប៉ូលិស​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

 

៥) លោក Nguyen Xuan Phuc វ័យ ៦១ ឆ្នាំ​បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​វៀតណាម នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ០៧ មេសា​នេះ។

 

៦) ពលរដ្ឋ​ស៊ីវិល​ស៊ីរី​ប្រមាណ​ជា ២៥០ នាក់​បាន​បាត់​ខ្លួន​ ដោយ​ពួក​គេ​ត្រូវ​បាន​គេ​គិត​ថា​ត្រូវ​ចាប់​ពង្រាត់​ដោយ​ក្រុម​រដ្ឋ​ឥស្លាម បន្ទាប់​ពី​ក្រុម​នេះ​បាន​វាយប្រហារ​លើ​រោង​ចក្រ​ស៊ីម៉ង់​ នៅ​ភាគ​ខាង​កើត​ក្រុង Damascus នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៧ នេះ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com