ចរិត​លក្ខណៈ​សាមញ្ញ​ទាំង ៦ នៃ​បុគ្គលិក​ខ្ជិល​ប្រចាំ​ក្រុមហ៊ុន

លោក Donald Trump មហាសេដ្ឋី​អចលនទ្រព្យ​អាមេរិក​ធ្លាប់​ថ្លែង​ថា បុគ្គលិក​អន់​ អាច​នាំ​ឲ្យ​អាជីវកម្ម​ធ្លាក់​ចុះ ចំណែក​បុគ្គលិក​ល្អ​ អាច​ជួយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ភាព​ស្ថិតស្ថេរ រី​ឯ​បុគ្គលិក​ អស្ចារ្យ​វិញ​គឺ​អាច​ជួយ​ឲ្យ​ក្រុមហ៊ុន​របស់​អ្នក កាន់​តែ​អភិវឌ្ឍ​បាន​លឿន​ទៅ​មុខ។ ខាង​ក្រោម​ជា​ចរិត​លក្ខណៈ​ខ្លះ​នៃ​បុគ្គលិក​ខ្ជិល​ ក្នុង​ក្រុមហ៊ុន។

១) ការ​ត្អូញត្អែរ​និង​រអ៊ូរទាំ ៖ គ្មាន​បញ្ហា​ទេ​ថា​ហេតុអ្វី​បាន​ជា​មនុស្ស​ខ្លះ​គឺ​មាន​ការ​រអ៊ូរទាំ ឬ ត្អូញត្អែរ ពី​នរណា​ម្នាក់​ឬ​ពី​អ្វី​មួយ ប៉ុន្តែ​ជា​រឿយៗ​ ការ​រអ៊ូរទាំ ឬ ត្អូញត្អែរ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​បុគ្គល​រូប​នោះ​ មិន​មាន​ឆន្ទៈ​ដាក់​ចិត្ត​ធ្វើ​ការ​ងារ​ឡើយ។ ពួក​គេ​អាច​នឹង​ជា​អ្នក ធ្វើ​ឲ្យ​ពេល​វេលា​កាន់​តែ​ខ្ជះខ្ជាយ​ថែម​ទៀត ព្រោះ​ថា​មនុស្ស​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការងារ គឺ​ជា​អ្នក​ដែល​មិន​ធ្វើ​ឲ្យ​ខ្លួន​លិចលង់​ក្នុង​បញ្ហា​ឡើយ ព្រោះ​ពួក​គេ​ជា​មនុស្ស​សកម្ម​នឹង​ការងារ។

២) ការ​ដោះសា ៖ ស្រដៀង​ទៅ​នឹង​ការ​ត្អូញត្អែរ ឬ ការ​រអ៊ូរទាំ ដែរ ការ​បង្កើត​ភាព​ដោះសា គឺ​មិន​មែន​ជា​វិធី​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ។ វា​ជា​រឿង​មួយ ប្រសិន​បើ​រឿង​នោះ​មិន​ទាន់​ធ្វើ​រួចរាល់ ដោយ​តែ​មាន​រឿង​ផ្សេង​មាន​អាទិភាព​ជាង​ ប្រហែល​ជា​មិន​អី​នោះ​ទេ​។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ធ្វើ​រឿង​មួយ​មិន​សម្រេច​ ហើយ​បង្កើត​ភាព​ដោះសា​មួយ​មិន​សម​រម​វា​អាច​ជា​ការ​បង្ក​បញ្ហា​ជាមួយ​បុគ្គលិក​ដទៃ។

៣) ទុក​ការងារ​ចោល ៖ ចរិត​លក្ខណៈ​បែប​នេះ​ គឺ​បាន​ដើរ​ទន្ទឹម​និង ភាព​ដោះ​សា​ផង​ដែរ។ ស្ទើរ​តែ​គ្រប់​ពេល នៅ​ពេល​ដែល​ពួក​គេ​ទុក​ការងារ​ចោល​ អ្នក​អាច​សង្កេត​ឃើញ​ថា ពួក​គេ​មិន​បាន​គិត​ថា​ការងារ​ខ្លួន​កំពុង​ធ្វើ​មាន​ភាព​សំខាន់​ឡើយ។ យូៗ​ម្តង​វា​ប្រហែល​ជា​មិន​អី​ទេ ប៉ុន្តែ​ប្រសិន​បើ​ពួក​គេ​ទុក​ការងារ​ចោល​ឬ អូស​បន្លាយ​ពេល​យូរ​ពេក​ ឡើង​ក្លាយ​ជា​ទម្លាប់​ វា​អាច​នឹង​បង្ក​ទៅ​ជា​បញ្ហា​ដ៏​ធំ។

៤) ធ្វើ​អ្វីៗ​ចាំ​តែ​ពេល​មេ​ប្រាប់ ៖ សម្រាប់​ចំណុច​នេះ​អាច​មាន ២ មូលហេតុ ដោយ​ទី ១ ពួក​គេ​អាច​រំពឹង​ថា​មេ​របស់​ខ្លួន​ និង ធ្វើ​ដោយ​ខ្លួន​ឯង ហើយ​ទី២ គឺ​មេ​របស់​ខ្លួន​ផ្ទេរ​ការងារ​មួយ​នេះ​ទៅ​ឲ្យ​មនុស្ស​ដទៃ។ ផ្នែក​មួយ​ដើម្បី​បង្កើត​ប្រសិទ្ធភាព​ការងារ​ គឺ​ការ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា ការ​ស្ម័គ្រចិត្ត​ធ្វើ​ការងារ​បន្ថែម សកម្ម​នឹង​ការងារ​ គឺ​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ច្នៃ​ប្រឌិត និង កាន់​តែ​អភិវឌ្ឍ​ខ្លួន ខណៈ​ពេល​ដែល​អ្នក​អង្គុយ​ចាំ​ធ្វើ​អ្វី​តាម​ដែល​គេ​ប្រាប់ សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​មាន​ឱកាស​តិច​តួច​ណាស់​សម្រាប់​ខ្លួន។

៥) ខ្វល់ខ្វាយ​តែ​ពី​រឿង​ទទួល​មុខមាត់ ៖ នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​នរណា​ម្នាក់​ មិន​សូវ​ខ្វល់​ពី​រឿង​ការងារ​ ថា​ពួក​គេ​បាន​ធ្វើ​វា​ល្អ​យ៉ាង​ណា​នោះ​ឡើយ។

៦) ជា​មនុស្ស​គ្មាន​ការ​លើក​ទឹក​ចិត្ត ៖ ជា​ធម្មតា​សម្រាប់​មនុស្ស​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ការងារ គឺ​ជា​មនុស្ស​ដែល​មាន​ការ​លើក​ទឹក​ចិត្ត​ខ្ពស់​សម្រាប់​ខ្លួន​ឯង និង ជួយ​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ដទៃ​ពេល​ពួក​គេ​មាន​បញ្ហា។ ប៉ុន្តែ សម្រាប់​មនុស្ស ដែល​ពូកែ ដោះសា ចូល​ចិត្ត​ទុក​ការងារ​ចោល ចូល​ចិត្ត​ពន្យារពេល និង ចូល​ចិត្ត​រអ៊ូរទាំ​ច្រើន​ គឺ​ជា​មនុស្ស​ដែល​គ្មាន​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដទៃ​ឡើយ សូម្បី​តែ​ខ្លួន​ឯង​ ក៏​គ្មាន​ឆន្ទៈ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​កិច្ចការ​ងារ​ផង៕

ប្រភព៖​thebnews

  • ចរិត​លក្ខណៈ​សាមញ្ញ​ទាំង ៦ នៃ​បុគ្គលិក​ខ្ជិល​ប្រចាំ​ក្រុមហ៊ុន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:ជីវិតនិងសង្គម
Tags: