៣ចំណុច ​ជួយ​ឲ្យអ្នក​សោយ​សុខ​រឿង​លើគ្រែ​កាន់​តែខ្លាំង!

និយាយ​តាមត្រង់​ទៅ៖ យើងទាំង​អស់គ្នា​សុទ្ធតែ​មាន​ពេលវេលា​ផ្ទាល់​ខ្លួន វា​អាច​ជា​ថ្ងៃខួប​កំណើត ឬគ្រាន់តែ​ជា​ថ្ងៃចុងសប្តាហ៍ ​ជាពេលវេលាដែល​យើង​គិតថា «យើង​គួរតែ​ធ្វើវា​ជាមួយនឹង​គូស្នេហ៍នៅ​រាត្រីយប់​នេះ»។

 

៣ចំណុច ​ជួយ​ឲ្យអ្នក​សោយ​សុខ​រឿង​លើគ្រែ​កាន់​តែខ្លាំង!
១. បង្វិល​ពេលវេលា​ថយ​ក្រោយ
នៅ​ចាំថ្ងៃ​ដំបូង​នៃស្នេហា​របស់​អ្នក​ដែរទេ នៅពេល​អ្នកមិនចង់​ឲ្យនាង​គិតថា អ្នក​កំពុង​តែជ្រៀតចូល​ទៅក្នុង​អាថ៌កំបាំង​នៃភាពជៅគជ័យរបស់​នាង។ មាននៅ​ចាំពេល​ដែល​អ្នក​មាន​ក្តីសុខ ដោយ​ការ​បឺតមាត់ ហើយ​ស្ទាបអង្អែល​ពីលើ​ខោអាវ​ដែរទេ?

វាជា​ពេលវេលា​ត្រូវ​ចាប់​ផ្តើម​ហ្គេមនេះ​ឡើងវិញ​ម្តងទៀត​ហើយ។ ធ្វើ​សកម្មភាព​ថើបស្ទាប​អង្អែល​ដូចជា​ការ​បង្កាត់​ភ្លើង ហើយ​កុំអូស​បន្លាយ​ពេល​យូរ។ ចុងក្រោយ​នាង​នឹង​ចាប់​ផ្តើម​មាន​សម្រើប ងាយ​នឹង​ទទួល​បាន​ភាព​ជោគជ័យ។

២. និយាយ​រឿងចំអេះចំអាស
មាន​វិធីសាស្ត្រ​ជាច្រើន អ្នក​អាច​ទំនាក់​ទំនង​ជាមួយនឹង​គូស្នេហ៍​របស់​អ្នក​ពេញ​មួយថ្ងៃ ហើយ​មាន​តិចនិច​ទាក់ទង​នឹង​ចំណង់ផ្លូវ​ភេទ ២-៣ទៀត​ដែល​មាន​ឥទ្ធិពល​ខ្លាំងក្លា​ជាង​ការ​បង្កើត​គំនិត​ទាក់ទងនឹង​ចំណង់​ផ្លូវភេទ។ ផ្ញើសារចែចង់នាង «បង​ទ្រាំមិន​បាន​ឡើយ ទាល់តែ​បាន​នៅជាមួយ​គ្នា​ក្នុងរាត្រីនេះ» ឬ «បង​តែងតែ​ស្រមៃឃើញ​រាង​ដ៏ស្រស់​ស្អាត​របស់​អ្នក​រាល់យប់»។ នេះជា​ការរៀប​ចំទស្សនី​យ៏ភាព និង​បង្កើត​អារម្មណ៏​សម្រើប។ កុំផ្ញើ​ពាក្យ​អសុរស់​ខ្លាំង​ពេក ហើយ​ត្រូវប្រាកដ​ថា​អ្នក​កំពុងតែ​ផ្ញើសារ​ទៅ​មនុស្សម្នាក់​ដែល​ត្រឹមត្រូវ។

៣. រើសទីតាំង
បន្ទប់​សិចក្នុង​សណ្ឋាគារ​តែងតែ​មានភាព​កខ្វក់​បន្តិច។ រក​អ្នកណាម្នាក់​ឲជួយ​មើល​ថែកូន​មួយយប់, យក​កាតាប​អ្នក​ទំាង ២ទុក​នៅ​ការិយាល័យ​របស់​នាង រួច​យក​នាង​ចេញ​ទៅ​អាហារ​ពេលល្ងាច​ដ៏រ៉ូមែនទិច។ ទទួលទាន​អាហារ​ពេល​ល្ងាច, ញ៉ាំស្រា​ជាមួយគ្នា​ពេញ​មួយ​យប់​នៅក្នុង​សណ្ឋាគារ ឬកន្លែងមានភាពរ៉ូមែនទិចបំផុត៕

ដោយ៖ ដារ៉ា

ប្រភព៖ bodyandsoul

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!