កូនតូច​មិនគួរឲ្យ​មើល​ទូរទ​ស្សន៍​លើស ២ ម៉ោង​

តាម​ការសិក្សា​របស់​បណ្តា​គ្រូពេទ្យ​កុមារ បានឲ្យដឹងថា ការអនុញ្ញាតឲ្យ​កូនតូច វ័យ ១-៣ ឆ្នាំ មើល​ទូរទស្សន៍ នឹង​មាន​ប្រយោជន៍ អាច​ជួយ​កាត់បន្ថយអត្រា​ប្រឈម​នឹង​ការលូតលាស់​យឺតយ៉ាវ​ខាង​ផ្នែក​ភាសា​សង្គម និង​អារម្មណ៍​របស់​កុមារ បាន ២១%-៣១% ប៉ុន្តែ​ត្រូវ​ឲ្យ​កូន​តូច​មើល ក្នុង​រយៈពេល​សមស្រប គឺ​ពី ៣០ នាទី​-២ ម៉ោង ក្នុង ១ ថ្ងៃ នឹង​បន្ថយ​អត្រា​ប្រឈម​នឹង​ការ​អន់​សមត្ថភាព​ទំនាក់ទំនង​ក្នុង​សង្គម និង​អារម្មណ៍ បាន​ទៅ​ដល់ ៤៣% បើ​ប្រៀបធៀប​នឹងកុមារ​ដែល​មិន​បាន​មើល​ទូរទស្សន៍ ។ ទោះជា​យ៉ាងនេះ ក៏​ត្រូវតែ​ជា​កម្មវិធី​ទូរទស្សន៍ ដែល​មាន​ប្រយោជន៍ គឺ​កម្មវិធី​សម្រាប់​កុមារ និង​ភាពយន្ត​ឯកសារ​ជាដើម ។ ក្រៅពីនេះ ការមើល​កម្មវិធី​ដែល​ផ្តល់​ចំណេះដឹង ក៏​អាច​ជំរុញ​ការលូតលាស់​របស់​កូន និង​ជំរុញ​សមត្ថភាព​ទំនាក់ទំនង​សង្គម និង​អារម្មណ៍ បាន​ច្រើន​ជាង​កម្មវិធីទូទៅ​របស់​ទូរទស្សន៍ ។

​គួរ​សង្កេត​ថា បច្ចុប្បន្ននេះ ភាគច្រើន​ចំណាយពេល​ទៅលើ​ការមើល​ទូរទស្សន៍​ហើយ​ការសិក្សា​នេះ មិនមែន​ជំរុញ​ឲ្យ​កុមារ កាន់តែ​មើល​ទូរទស្សន៍​នោះ​ទេ ប៉ុន្តែ​អាណាព្យាបាល​គួររៀបចំ និង​កំណត់​ពេលវេលា ឲ្យ​កូនតូច​របស់​ខ្លួន មើល​ទូរទស្សន៍ មិនលើ​សពី ២ ម៉ោង ក្នុង ១ ថ្ងៃ​នោះ​ឡើយ ព្រោះ​ការមើល​ទូរទស្សន៍ច្រើនជាង​នេះ មិន​ជួយ​ឲ្យ​កើត​មាន​ប្រ​យោជន៍​អ្វី​បន្ថែម​នោះទេ ប៉ុន្តែ​អាច​ធ្វើឲ្យមាន​បញ្ហា​ទៅ​វិញ​ទេ ៕

ប្រភព៖cen

 

  • កូនតូច​មិនគួរឲ្យ​មើល​ទូរទ​ស្សន៍​លើស ២ ម៉ោង​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:ចំនេះដឹង
Tags: