ការវាយដំ នាំ​ឲ្យ​កូន​ប្រឈម​នឹង​ជំងឺផ្លូវចិត្ត​

ថ្មីៗ​នេះ ការស្រាវជ្រាវ​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ Pediatrics បាន​បង្ហាញថា មនុស្ស​ដែល​ទទួលរង​ការវាយដំ ឬ​ទទួល​ទណ្ឌកម្ម កាលពី​នៅ​ក្មេងៗ អាច​ប្រឈម​នឹង​ការឈឺចាប់​ផ្លូវចិត្ត​កម្រិត​ខ្ពស់ ក្នុង​វ័យ​ជំទង់ ដែល​ក្នុងនោះ រួមមាន​ភាពខុសប្រក្រតី​នៃ​អារម្មណ៍ កើត​ក្តីកង្វល់ ឬ​អាចមាន​បញ្ហា​ក្នុងការ​ប្រើប្រាស់​គ្រឿងញៀន និង​ជាតិ​ស្រវឹង​ផងដែរ​។​

​ ការសិក្សា​ដែល​ដឹកនាំ​ដោយ​អ្នកស្រាវជ្រាវ​កាណាដា បាន​ត្រួតពិនិត្យ​ពី​ទំនាក់ទំនង​រវាង​បញ្ហា​ផ្លូវចិត្ត និង​ទទួល​ទណ្ឌកម្ម​ដោយ​មិន​រាប់បញ្ចូល​ការ​ធ្វើបាប​រាងកាយ​ធ្ងន់ធ្ងរ ឬ​ការរំលោភ​ផ្លូវភេទ​។​
​យោងតាម​ការ​ស្ទាបស្ទង់ លើ​ក្មេង​ជំទង់​អាមេរិក​ជាង ៦០០ នាក់ រកឃើញថា អ្នកទទួល​ការវាយដំ ឬ​ទទួលរង​ទណ្ឌកម្ម​កាលពី​ក្មេង ២-៧% មាន​ទំនោរ​ជួបប្រទះ​បញ្ហា​ផ្លូវចិត្ត​នៅពេល​ក្រោយ​។ ទោះបី​ភាគរយ​មាន​កម្រិត​ទាប ប៉ុន្តែ​វា​ក៏​អាច​បង្កើន​ការ​ប្រឈម​នឹង​បញ្ហា​នាពេល​ក្រោយ​។​

​ តាមរយៈ​ការស្រាវជ្រាវ​មុនៗ ធ្លាប់បាន​បង្ហាញថា ក្មេង​ដែល​ត្រូវ​ធ្វើបាប​ផ្នែក​រាងកាយ​តាំងពីក្មេង​ទទួលរង​ការឈឺចាប់​ ផ្លូវចិត្ត នៅពេល​ពេញវ័យ​ជំទង់ និង​មាន​ទំនោរ​ពាក់ព័ន្ធ​នឹង​អប្ប​កិរិយា​ព្រហើនកោងកាច ជាង​ក្មេង​ដែល​មិនត្រូវ​ទទួលរង​ការធ្វើ​បាប​។ ប៉ុន្តែ​ការសិក្សា​ទាំងនោះ ភាគច្រើន​រួមបញ្ចូល​ការ​ធ្វើបាប​រាងកាយ​បែប​ធ្ងន់ធ្ងរ​ជាង ខណៈដែល​ការសិក្សា​ថ្មី​នេះ មិនបាន​រាប់បញ្ចូល​ការរំលោភ​ផ្លូវភេទ និង​ការ​ធ្វើបាប​ផ្នែក​រាងកាយ​ធ្ងន់ធ្ងរ ដែល​បន្សល់​ស្នាម​ជាំ ឬ​មុខរបួស​ឡើយ​។

​ទោះបីយ៉ាងណា អ្នកស្រាវជ្រាវ​បញ្ជាក់ថា ការសិក្សា​នេះ មិនអាច​ឆ្លុះបញ្ចាំង​ថា ការទទួល​ទណ្ឌកម្ម​រាង​កាយ ពិតជា​បណ្តាល​ឲ្យ​មាន​ភាពមិនប្រក្រតី​ចំពោះ​មនុស្ស​វ័យ​ជំទង់​ណាមួយ​ ជាក់លាក់​ឡើយ គឺ​គ្រាន់តែ​ថា វា​មានការ​ពាក់ព័ន្ធ​រវាង​ការចងចាំ​នៃ​ការទទួល​ទណ្ឌកម្ម​បែប​នោះ ជាមួយនឹង​កម្រិត​ខ្ពស់​នៃ​បញ្ហា​ផ្លូវចិត្ត​តែប៉ុណ្ណោះ​៕

ប្រភព៖ cen

  • ការវាយដំ នាំ​ឲ្យ​កូន​ប្រឈម​នឹង​ជំងឺផ្លូវចិត្ត​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:ចំនេះដឹង
Tags: