វិធី​​សាស្ត្រ​ធម្ម​ជាតិ​ធ្វើ​ឲ្យ ​ធ្មេញ​ស ​ត្រឹម​តែ​៣នាទី ប្រសិទ្ធិ​ភាព​១០០%

វា​គ្មាន​អ្វី​ដែលគួរឲ្យខ្មាស់​​អៀន​​​ជាង​​ការ​មាន​ធ្មេញ​​ពណ៌​លឿង ដែល​ធ្វើ​ឲ្យ​លោកអ្នក​​ប្រឈមមុខ​នឹង​​​ការ​អាម៉ាស់​ឡើយ​។ កំណក​បារី ការ​ខ្វះ​អនា​ម័យមាត់​ធ្មេញ ការ​​ផឹក​ភេស​ជ្ជះ អា​ហារ​ ជំ​ងឺ​ធ្មេញ បញ្ហា​អាយុ បរិ​ស្ថាន និង​បញ្ហាផ្សេង​ៗ​ទៀត​សុទ្ធ​សឹង​ជា​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​​ធ្មេញមិន​ភ្លឺ​រលោង និង​ពណ៌​លឿង​។

ការ​​សើច​ទទួល​ស្វា​គមន៍​អ្នក​ខ្លួន​ស្រឡាញ់ និងមនុស្ស​​​ចំណូលថ្មី គឺ​ជា​អ្វី​ដែល​គ្រប់​គ្នា​គួរ​តែ​ជួប​ប្រទះ​។ ការ​​មាន​ស្នាម​ញញឹម​ជា​​មួយនឹង​​ធ្មេញ​ពណ៌​ស នឹង​ផ្តល់​ឲ្យ​មានការ​ជឿ​ជាក់​លើ​ខ្លួន​ឯង ហើយ​អត្ថ​ប្រយោជន៍​នៃ​ការមាន​ធ្មេញ​ស ក៏​ផ្តល់​ការ​​ទាក់​ទាញ​​​ជា​វិជ្ជ​មាន​ផង​ដែរ​។ ថ្នាំ​ដុស​ធ្មេញ​ធ្វើ​ឲ្យ​ធ្មេញ​ស ទឹក​ខ្ពុលមាត់ ទឹក​លៀង​ធ្មេញ និង​​ជេល​ធ្វើ​ឲ្យ​ធ្មេញ​ស សុទ្ធ​សឹង​ជា​​ផលិតផល​ធ្វើ​ឲ្យ​ធ្មេញ​ស​។ ផលិត​ផល​ភាគ​ច្រើន​ទាំង​នោះ​​ធ្វើ​ឲ្យ​ធ្មេញ​ស​តែ​មួយ​រយៈ និង​ចំណាយ​ទាំង​ប្រាក់ និង​ពេល​វេលា​។

នៅ​ថ្ងៃ​នេះ យើង​នឹង​បង្ហាញ​ឲ្យលោកអ្នកពី​​វិធី​សាស្ត្រ​ដ៏​អស្ចារ្យ​ដែលនឹង​​ដោះ​ស្រាយ​រាល់​បញ្ហា​ផ្សេង​ៗ​ដែល​​​យើង​បាន​ណែ​នាំ​ខាង​លើ ដោយមិន​ចាំ​បាច់​ប្រើ​ប្រាស់​ពេល​ច្រើន​។ វិធី​សាស្ត្រ​​នេះ​ធ្វើ​ឲ្យ​ធ្មេញ​របស់​លោក​អ្នក​​ស​​តាម​ធម្ម​ជាតិ​១០០​ភាគ​រយ​ក្នុង​រយៈ​ពេល​​ត្រឹម​តែ​៣​នាទី​។ សូម​ទស្ស​នា​វី​ដេ​អូ​ដូច​ខាងក្រោម​នេះ និង​រីក​រាយ​ជាមួយ​នឹង​​ស្នាម​ញញឹម​របស់​លោក​អ្នក​ដែលមិន​ធ្លាប់​មាន​ពីមុនមក​!

– គ្រឿង​ផ្សំ​មាន៖ ម្សៅ​សូដា និង​ក្រូច​ឆ្មា
– របៀបធ្វើ៖ លាយ​ម្សៅ​សូ​ដា និង​ក្រូច​ឆ្មា​បញ្ចូល​គ្នា បន្ទាប់​មក​រង់​​ចាំ​មួយ​សន្ទុះ​រហូត​​ទាល់​តែ​អស់​ពពុះ ​
– របៀបប្រើ៖ យក​ម្រាម​ដៃ ក្រដាសជូត​មាត់​ ឬច្រាស់ដុះធ្មេញដែលស្អាត ជ្រលក់និងម្សៅដែលលាយហើយ ​ទៅ​ដុះ​នឹង​ធ្មេញ​ បន្ទាប់អ្នកនិងឃើញធ្មេញអ្នកសប្លែក៕

ប្រភព៖baykdang

  • វិធី​​សាស្ត្រ​ធម្ម​ជាតិ​ធ្វើ​ឲ្យ ​ធ្មេញ​ស ​ត្រឹម​តែ​៣នាទី ប្រសិទ្ធិ​ភាព​១០០%已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:ចំនេះដឹង
Tags: