មុននឹងទៅកម្សាន្ត នៅសមុទ្រ តើយើងគួរធ្វើដូចម្តេចខ្លះ

ប្រសិនបើអ្នកបាន ទៅលេងទឹកសមុទ្រហើយ កុំរវល់តែទៅរត់ជ្រកថ្ងៃ គេចទៅគេចមកនាំតែ ហត់នឿយខាត ពេលវេលាសប្បាយ ដូច្នេះអ្នកត្រូវ សប្បាយឲ្យអស់ដៃ ដោយអ្នកគួរតែចុះងូតទឹក ឬរត់លេងនៅលើវាលខ្សាច់ ដោយពុំចាំបាច់ បារម្ភពីរឿងខូចស្បែក ពីព្រោះយើងមានវិធី ត្រៀមលក្ខណៈជា ស្រេចមុននឹងចេញ ទៅលេងមាត់សមុទ្រ ដើម្បីកុំឲ្យខូចស្បែក។

មុននឹងទៅកម្សាន្ត នៅសមុទ្រ តើយើងគួរធ្វើដូចម្តេចខ្លះ

១. ទុកឡែការពារកម្តៅថ្ងៃ SPF ១៥,២០,២៥ នៅមួយឡែកសិន

ពីព្រោះកម្តៅថ្ងៃ មកប៉ះខ្យល់សមុទ្រ បែបនេះ ឃើញថាវាមិនអាច ជួយការពារស្បែក របស់អ្នកបានទេ។ ដូច្នេះប្រសិនបើ អ្នកត្រូវការអ្នក ការពារស្បែកដ៏ មានប្រសឹទ្ធភាព សម្រាប់អាកាស ធាតុក្តៅស្ងួត បែបនេះ ត្រូវប្រើឡេ ការពារកម្តៅថ្ងៃ SPF ៣០ ទើបត្រូវជាង និងល្អជាងការពារ បានប្រសើរជាង ចំណែកុំេស្បែកខ្មៅ និងមហារីកស្បែក និងមិនមកជិតអ្នកឡើយ។

២.ដើម្បីឲ្យឡេការពារ កម្តៅថ្ងៃធ្វើការ បានយ៉ាងមានប្រសឹទ្ធភាព

ត្រូវលាបនៅពេល ស្បែកស្ងួត ហើយទុកឲ្យសាច់ឡេ ជ្រាបចូលស្បែក ២០នាទី មុននឹងចេញ ទៅត្រូវកម្តៅថ្ងៃ។

៣. ត្រូវលាបឡេការពារកម្តៅថ្ងៃបន្ថែមទៀតរៀងរាល់២ម៉ោងម្តង។

៤. ប្រសិនបើលាបឡេការពារកម្តៅថ្ងៃរួចចុះទៅលេងទឹកសមុទ្រ

ក្រោយលេងទឹក រួខកុំភ្លេចលាបឡេ ការពារកម្តៅថ្ងៃ បន្ថែមភ្លាមៗ។

៥. ក្រោយពីការកម្សាន្ត នៅមាត់សមុទ្រ រួចប្រសិនបើអ្នកមាន អារម្មណ៍ក្រហាយស្បែក ឬស្បែកឡើងក្រហម អ្នកត្រូវប្រើ បន្ទាលកន្ទុយ ក្រពើ យកមកលាបស្រាលៗ ហើយទុកចោល ដើម្បីឲ្យវាជួយកាត់បន្ថយ អាការក្រហាយ និងស្នាមខ្លោច ក្រហមនៅលើស្បែក។

៦. ជាតិប្រៃនៃទឹកសមុទ្រ ធ្វើឲ្យសក់របស់យើង ងាយស្ងួតខូច

ដូច្នេះគួរតែការពារ សរសៃសក់ឲ្យបានល្អ ដោយការលាប ថ្នាំបន្ទន់សក់ ប្រេងលាបសក់ដើម្បីផ្តល់ សំណើមដល់សក់ មុននឹងចុះលេងទឹក និងអាចជួយការពារ សក់បានមួយចំណែក។

៧. ត្រៀមមួកដែលមាន ហាមធំមួយទុកសម្រាប់ ពាក់ពេលដើរលេង តាមឆ្នេរសមុទ្រ

និងអាចជួយការពារ សក់បានមួយជាន់ទៀត។

៨. បើខ្លាចរោមភ្នែកមិនស្អាត គឺអ្នកមិនត្រូវលាប ម៉ាស្ការ៉ាបន្ថែមឡើយ។

ប៉ុន្តែអ្នកគួរតែជ្រើសរើស ម៉ាស្ការ៉ាការពារទឹក ហើយត្រូវលាប តែរោមភ្នែកលើបានហើយ៕

ប្រភព៖ lookingtoday

  • មុននឹងទៅកម្សាន្ត នៅសមុទ្រ តើយើងគួរធ្វើដូចម្តេចខ្លះ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:ចំនេះដឹង
Tags: