​តោះ​​! រៀន​ធ្វើ​​ចាហួយ​​​​ដូង​ត្រជាក់​ៗ​​ផ្អែមឆ្ងាញ់

ចាហួយ​ដូង​ត្រជាក់​ៗ អ្នក​ប្រាកដ​ជា​ធ្លាប់​​សាក​​ភ្លក់​រសជាតិ​​​ឈ្ងុយ​ឆ្ងាញ់​របស់​វា។ ទន្ទឹម​​នឹង​​​​ពេល​ធាតុ​អាកាស​​ក្ដៅ​​នា​ខែ​ចេត្រ​​ជិត​ដល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​​ផង​នោះ​ យើង​មក​​​រៀន​ធ្វើ​​ចាហួយ​ដូង​ត្រជាក់​ៗ​សម្រាប់​ញ៉ាំ​ខ្លួន​​ឯង ឬ​ពេល​ជួប​ជុំ​គ្រួសារ​​ បង​ប្អូន​​នា​ពេល​ខាង​មុខ​នេះ​ដែរ។ អីចឹង​​តោះ​! សាក​ធ្វើ​​​​ដូច​វិធី​ខាង​ក្រោម​​មើល៍​រសជាតិ​យ៉ាង​ណា​ដែរ?​​​​​​​​​

គ្រឿង​ផ្សំ​៖
– សាច់​ដូង​ខ្ចី​ស្រស់​ ១​ចាន​
– ទឹក​ដូង​ ២​​កែវ
– ខ្ទិះ​ដូង​ ១​ចាន​
– ស្លឹក​​តើយ ៣​ទៅ​៤​សន្លឹក (បើ​មាន​សម្រាប់​ដាក់​ឲ្យ​ឈ្ងុយ)
– ម្សៅ​ចាហួយ ៦​ក្រាម
– ស្ករ​ស ៨០​ក្រាម
– អំបិល​ ១​ស្លាប​ព្រា​បាយ
– ម្សៅ​អង្ករ​ ១​ស្លាប​ព្រា​បាយ

វិធី​ធ្វើ៖
– ដាក់​​ដាំ​ទឹក​ដូង​​​​រួច​​​ដាក់​ម្សៅ​ចាហួយ​ចូល​កូរ​ឲ្យ​សព្វ ដាក់​ស្លឹក​តើយ ស្ករ​ស​ រួច​កូរ​ឲ្យ​សព្វ។

– យក​ខ្ទិះ​ដូង​លាយ​​អំបិល ម្សៅ​អង្ករ កូរ​ឲ្យ​សព្វ។ ស្រង់​ស្លឹក​តើយ​ចេញ រួច​​ចាក់​ខ្ទិះ​ដូង​លាយ​រួច​ចូល​​​និង​កូរ​ឲ្យ​សព្វ។

– យក​ពែង​​ឬ​ចាន​​ឬ​​មួយ​ក៏​​សំបក​ដូង​​​​ ដែល​អ្នក​អាច​ចាក់​​ទឹក​ចាហួយ​​​ធ្វើ​រួច​ខាង​លើ​ ដោយ​លាយ​សាច់​ដូង​​​ក្នុង​នោះ​ រួច​ដាក់​ក្លាស្សេ​ទឹកកក​​​ ឬ​​បើ​អ្នក​មាន​​ទូរ​ទឹកកក​ជា​ការ​ប្រសើរ​។ ក្រោយ​​មក​អ្នក​នឹង​បាន​ចាហួយ​ដូង​​​​​​ត្រជាក់​ៗ​ឈ្ងុយ​ឆ្ងាញ់៕

ប្រភព៖​sabay

  • ​តោះ​​! រៀន​ធ្វើ​​ចាហួយ​​​​ដូង​ត្រជាក់​ៗ​​ផ្អែមឆ្ងាញ់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:ចំនេះដឹង
Tags: