ˆ​កុមារ​តូចៗ​ហិត​ផ្សែងធូបមូស ​អាច​បណ្តាលឱ្យ​កើត​មហារីក

អាកាសធាតុ​ក្តៅ សកម្មភាព​របស់​មូស​ក៏​ចាប់ផ្តើម​ច្រើនជាង​មុនធ្វើឱ្យ​គ្រួសារ​ជាច្រើន​ត្រូវប្រើ​ធូបមូស​ដើម្បី​រក្សា​សុវត្ថិភាព​ឱ្យ​កុមារ​តូចៗ​។ តើ​ការធ្វើ​បែបនេះ​ពិត​ជាមាន​សុវត្ថិភាព​មែនឬ​អត់ ?

​ថ្មីៗ​នេះ​នៅ​វេទិកាប្រទេស​ចិន មានមតិ​លើកឡើងថា ធូបមូស​មួយ​ដុំ​បញ្ចេញ​នូវ​គ្រាប់​ដ៏​តូចៗ និងប្រហាក់ប្រហែល​ជាមួយនឹង​ការដុត​បារី ១៣៧​ដើម ។ គ្រាប់​ដ៏​សែន​តូច​ទាំងនេះ​អាច​រក្សាទុក​នៅក្នុង​សួត​មនុស្ស បង្ក​ជាអាកា​រៈ​ហឺត ប្រសិន​ក្នុង​រយៈពេល​មួយ​វែង​ អាច​បណ្តាល​ជា​ជំងឺមហារីក​។​

​តាម​អ្នកជំនាញការ​នៅ​ចិន ធូបមូស​ត្រូវបាន​ចាត់បញ្ចូល​ទៅក្នុង​ក្របខ័ណ្ឌ​ឱសថ​កសិកម្ម​ត្រូវ​គ្រប់គ្រង ​, អាស្រ័យហេតុនេះ វត្ថុធាតុដើម​និង​គ្រឿងផ្សំ​ផលិត ត្រូវតែ​ត្រូវ​តាមស្តង់ដារ ទើប​គ្មាន​គ្រោះថ្នាក់​។ ពិសេស​ក្នុង​ទីកន្លែង​ចង្អៀត ប្រសិនកម្រិត​ផ្សែង​ក្រាស់​ជ្រុល អាច​នឹង​បង្ក​ឱ្យ​ក្អក ចុក​ដើមទ្រូង បណ្តាលឱ្យ​កើត​ជំងឺហឺត​។​

​ប្រៀប​​ជាមូយធូបមូស,​ gel លាប​ប្រឆាំង​មូសហាក់ដូច​ពុំ​សូវ​បង្ក​ឥទ្ធិពលប៉ុន្តែ​ពួក​ជំនាញការ​នៅតែ​ទូន្មានឲ្យ​ប្រយ័ត្នប្រយែង​ពេល​ប្រើ​ធូបមូស​សម្រាប់​កុមារ​។ តាម​ពួក​វេជ្ជបណ្ឌិត​ផ្នែក​កុមារ​, gel ប្រឆាំង​មូស​មាន​ផ្ទុក​សារជាតិ​សម្លាប់សត្វល្អិត pyrethrins មិន​គ្រោះថ្នាក់​ចំពោះ​មនុស្ស​ធំ តែ​ទារក​ទើប​កើត និង​កុមារ​តូចៗ​មាន​អង្គ​បដិបក្ខ​ខ្សោយ​ជាង ហេតុនេះ​នៅតែ​ងាយ​រងគ្រោះដោយសារ​សមាសធាតុ​គីមី​នេះ និង​មិនគួរ​ប្រើប្រាស់​។​

​មាន​វិធី​ផ្សេងៗ​ដើម្បី​ប្រឆាំង​មូសដោយសុវត្ថិភាព​និង​ប្រសិទ្ធភាព​ជាង ដោយ​បើក​គម្រប​ប្រេងខ្យល់​ប៉ុន្មាន​ដប​ដាក់​ក្នុងផ្ទះ​, ព្យួរ​ស្លឹក​គូឆាយ​ប៉ុន្មាន​សន្លឹក​នៅក្រោម​អំពូល​ភ្លើង ឬ​ដាក់​ទៅក្នុង​កា​តាប​ស្ពាយ​របស់​ក្មេង​។ ក៏​អាច​យក​ក្រដាស​កញ្ចក់រលោង​ពណ៌​ទឹកក្រូច​រុំ​ពី​ក្រៅ​អំពូល​ភ្លើង ព្រោះ​មូស​តែងតែ​ខ្លាច​ពន្លឺ​ពណ៌​នេះ​៕
ប្រភព៖ cen

  • ˆ​កុមារ​តូចៗ​ហិត​ផ្សែងធូបមូស ​អាច​បណ្តាលឱ្យ​កើត​មហារីក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:សុខភាព
Tags: