ក្មេង​លេង​ប៉េងប៉ោង ប្រយ័ត្ន​គ្រោះថ្នាក់

គណៈកម្មការ​ត្រួតពិនិត្យ​សុ​វត្ថ​ភាព​ផលិតផល​បរិភោគ​នៃ​សហរដ្ឋអាមេរិក (US Consumer Product Safety Commission- CPSC) បាន​ដាស់តឿន​ឪពុកម្តាយ ឲ្យ​គិតដល់​គ្រោះថ្នាក់​ដែល​មិន​នឹកស្មាន​ដល់​ពី​ប៉េងប៉ោង​ពណ៌​ស្អាតៗ​ដែល​ អាច​កើតមាន​ចំពោះ​កូនតូចៗ ដោយ​ធ្វើ​ឲ្យ​ស្ទះផ្លូវ​ដង្ហើម​របស់​កូន​បាន ប្រសិនបើ​មិនបាន​ប្រុងប្រយ័ត្ន​។​
​ឱកាស​គ្រោះថ្នាក់ មាន​២​យ៉ាង​គឺ នៅពេល​កូន​កំពុង​ផ្លុំ​ប៉េងប៉ោង អាច​រអិល​ចូលទៅក្នុង​បំពង់ក​។ ម្យ៉ា​ទៀត ពេល​កូន​យក​បំណែក​ប៉េងប៉ោង ដែល​បែក​មក​ផ្លុំ​លេង បៀម ឬ​ខាំ​លេង ក៏​អាច​រអិល​ចូល​ស្ទះ​ផ្លូវដង្ហើម រហូត​ធ្វើ​ឲ្យ​មិនអាច​ដកដង្ហើម​បាន និង​អាច​បាត់​បង់ជីវិត​។

​ក្រៅពីនេះ​ក៏មាន​គ្រោះថ្នាក់​ពី​កំលាំង​ផ្ទុះ នៅពេល​បែក​ប៉េងប៉ោង​ដែល​អាច​គ្រោះថ្នាក់​ដល់​ភ្នែក​បាន​។ បើ​បែក​ប៉េងប៉ោង នៅខាងមុខ​ភ្នែក នឹងធ្វើ​ឲ្យ​របើក​ជាលិកា​កែវភ្នែក ដែល​ត្រូវ​ប្រញាប់​ធ្វើការ​ព្យាបាល បើ​មិន​ដូច្នេះ​ទេ នឹងធ្វើ​ឲ្យ​មានការ​ឆ្លង​មេរោគ​និង​ឡើង​ផ្លែ​បាន ឬ​អាចមាន​អាកា​រៈ​ចេញឈាម នៅ​ផ្នែក​ខាងក្រោយ​នៃ​កែវភ្នែក ដែល​នឹង​បន្ត​ជា​បញ្ហា​នៅពេល​ក្រោយ គឺ​ឡើងបាយ​ភ្នែក ហើយ​អា​ការៈដែល​ស្រាល​ជាង​នោះ គឺ​ធ្វើ​ឲ្យ​ប្រ​ស្រី​ភ្នែក និង​ផ្ទៃមុខ​មាន​ស្នាម​ជាំ​បាន​។​

​ក្រៅពីនេះទៀត ប៉េងប៉ោង ក៏​ជា​ផ្លូវ​ឆ្លងកាត់​ដ៏​ល្អ​របស់​មេរោគ និង​ជំងឺឆ្លង​ផ្សេងៗ ទើប​មិនគួរ​ផ្លុំ​ប៉េងប៉ោង​បន្ត​ពី​អ្នកដទៃ ព្រោះ​អ្នកដទៃ​អាចមាន​មេរោគ ដូចជា​គ្រុនក្តៅ ផ្តាសាយ រលាក​ថ្លើម​ប្រភេទ​A ឬ​រើម​ដែល​អាច​ឆ្លង​បាន​។​

​    ​*​ប្រការ​គួរ​ប្រយ័ត្ន ដើម្បី​ការពារ​គ្រោះថ្នាក់​ពី​ប៉េងប៉ោង

​    ​-​គួរ​ផ្លុំ​ប៉េងប៉ោង​ដោយ​ត្រដាង​ម្រាមដៃ ជួយ​បាំង​មុខ និង​ភ្នែក​។​
​    ​-​បើ​ប្រើ​ប៉េងប៉ោង​លម្អ​ក្នុង​ពិធី​អ្វីមួយ គួរ​ព្យូ​រ ឬ​ចង​ប៉េងប៉ោង​ក្នុង​ទី​ខ្ពស់ ឲ្យ​ផុតពី​ដៃ​ក្មេង​។​
​     ​-​មើលថែ​ក្មេងៗ​ក្នុងពេល​កាន់​ប៉េងប៉ោង​រត់​លេង​ទៅមក មិន​ឲ្យ​ក្មេងៗ យក​ប៉េងប៉ោង​មក​ដាក់​នៅក្បែរ​ផ្ទៃមុខ ឬ​ដាក់ចូល​មាត់ ទំពារ ឬ​បៀ​ប​លេង​នោះទេ​។​
​    ​-​គួរ​រើស​បំណែក​ប៉េងប៉ោង បោះចោល​ក្នុង​ធុងសំរាម​ឲ្យ​អស់ បន្ទាប់ពី​ប៉េងប៉ោង​បែក​ភ្លាម ចៀសវាង​បណ្តោយ​ឲ្យ​កូនតូចៗ​លេង​បំណែក​ប៉េងប៉ោង​នោះ៕

ប្រភព៖ cen

  • ក្មេង​លេង​ប៉េងប៉ោង ប្រយ័ត្ន​គ្រោះថ្នាក់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:សុខភាព
Tags: