សម្រាលកូន​តាម​ធម្មជាតិ ល្អ​ទាំង​ម្តាយ​និង​កូន

ខណៈ​ដែល​ការ​សម្រាលកូន​ដោយ​ការវះកាត់ កំពុង​មាន​ការពេញនិយម​ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​នោះ កាលពី​ពេល​ថ្មីៗ​នេះ អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​យ៉េល (Yale University) សហរដ្ឋអាមេរិក បានបង្ហាញ​ថា ការ​សម្រាលកូន​តាម​ធម្ម​ជាតិ ក្រៅពី​ល្អ​ចំពោះ​ក្នុង​រឿង​រយៈពេល​ដែល​រាងកាយ​ត្រឡប់​ទៅរក​ភាពប្រក្រតី បាន​លឿន​ជាង និង​ទារក​អាច​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្លូវដង្ហើម តិច​ជាង​ទារក​សម្រាល​ដោយ​ការវះកាត់​ហើយ​នោះ នៅ​រកឃើញថា ការ​សម្រាល​តាម​ធម្មជាតិ នៅ​អាច​ជួយ​ជំរុញ​ឲ្យ​កើត​ការផលិត​ប្រូតេអ៊ីន UCP2 ក្នុង​ខួរក្បាល​របស់​កូន ដែល​អាច​ជួយ​ជំរុញ​ការអភិវឌ្ឍន៍​ខួរក្បាល ខណៈ​ដែល​សម្រាល​ដោយ​ការវះកាត់​ផ្តល់​ផល​ផ្ទុយគ្នា​។​

​​យ៉ាងណាក៏ដោយ អ្នកជំនាញ​ពី​សាលា​វេជ្ជសាស្ត្រ​យ៉េល (yale School of Medicine) បញ្ជាក់ថា ការសិក្សា​នេះ គ្រាន់តែ​ជា​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ ទើប​ត្រូវមាន​ការសិក្សា​បន្តទៀត​៕​

ប្រភព៖cen

  • សម្រាលកូន​តាម​ធម្មជាតិ ល្អ​ទាំង​ម្តាយ​និង​កូន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:សុខភាព
Tags: