អាហារដែលអ្នកគួរ និងមិនគួរទទួលទាន ពេលពត់ធ្មេញ

ការពត់​ធ្មេញ​ គឺ​មានន័យថា ជាការ​តម្រង់​ធ្មេញ ​ដែលមាន​សភាព​វៀច ប៉ោង និង​មិន​ត្រង់​ជួរ​ឱ្យ​ត្រង់​ស្អាត ដូច្នេះ​មានន័យថា ការការពារ​កុំឱ្យ​វា​ផ្អៀង ឬ​វៀច​ពេល​កំពុងធ្វើការ​ព្យាបាល ​គឺជា​រឿង​ចាំបាច់​បំផុត​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់ ដើម្បីឱ្យ​ការព្យាបាល​នេះ ​ប្រកបទៅដោយ​ប្រសិទ្ធភាព​ខ្ពស់។ ជាទូទៅ អ្នក​គួរតែ​ចៀសវាង​រាល់​ប្រភេទ​អាហារ​ទាំងឡាយណា​ដែល​ជាតិ​ស្អិត រឹង ឬ​ពិបាក​ទំពា។ អាហារទន់ៗ គឺជា​អាហារ​ល្អ​បំផុត ​សម្រាប់​អ្នក​ដែល​ពាក់​ដែកពត់​ធ្មេញ ព្រោះ​វា​មាន​ភាពងាយស្រួល​ក្នុងការ​ទទួលទាន ហើយក៏​មិនចាំបាច់​បារម្ភ​ថា​នឹងមាន​ផលប៉ះពាល់​ ដល់​ដែកពត់​ធ្មេញ​ដែល​អ្នក​កំពុង​ពាក់​ទៀតផង។ ដូច្នេះ​មក​មើល​បន្តិច​មើល៍ថា តើ​អ្វីដែល​អ្នក​ពត់​ធ្មេញ​គួរ​ទទួលទាន និង​អ្វីដែល​មិនគួរ​ទទួលទាន​នោះ!

អាហារដែលត្រូវចៀសវាងនៅក្នុងអំឡុងពេលពត់ធ្មេញ

អាហារ​ដែល​អ្នក​ពត់​ធ្មេញ​ មិនគួរ​ទទួលទាន​មានដូចជា គ្រាប់​ផ្លែឈើរឹងៗ ស្ករ​គ្រាប់ ឬ​ស្ករ​សូកូឡា​ប្រភេទ​ស្អិត (ចាហួយ) ឬ​រឹង ទឹកកក ស្ករ​កៅស៊ូ នំរឹងៗ ផ្លែឈើ​រសជាតិ​ជូរ (វា​មាន​ជាតិ​អាស៊ីត ​ដែល​បណ្តាលឱ្យ​ខូច​ធ្មេញ)ជាដើម។ បន្ថែម​ពី​នោះ​អ្នក​ក៏ត្រូវ​ចៀសវាង​ការ​ខាំ ឬ​ទំពា​អាហាររឹងៗ ដោយ​ប្រើ​ធ្មេញ​ខាងមុខ​មួយចំនួនទៀត​ដូចជា បន្លែ​ឆៅ នំប៉័ង​ស្រួយ សាច់​ស្វិត​ពិបាក​ទំពា ដំឡូង​ស្រួយ ពោត​លីង និង​ដំណាប់​ជាដើម។

អាហារដែលអ្នកអាចទទួលទានបានដោយសប្បាយចិត្តនាអំឡុងពេលពត់ធ្មេញ

មាន​អាហារ​ជាច្រើន​ប្រភេទ ​ដែល​អ្នក​ពត់​ធ្មេញ​អាច​ទទួលទាន​បាន ​យ៉ាង​មាន​សុវត្ថិភាព​ដូចជា ផ្លែឈើទន់ៗ ដូចជា ទំពាំងបាយជូរ ក្រូច ចេក ត្រសក់ស្រូវ​ទុំ ដំឡូង​ស្ងោរ យ៉ា​អួរ ឆី​ស នំទន់ៗ បន្លែ (ចំហុយ​រហូតដល់​ទន់) អាហារ​សមុទ្រ​ដូចជា ត្រី​ធូ​ណា ត្រី​សែ​ល​ម៉ុ​ន ក្តាម បង្កង ទឹក​ផ្លែឈើ ស៊ុត និង​សម្ល ​ដែល​មិនមាន​ជាតិ​ហឹរ​ជាដើម។ និយាយ​ជារួម ​គឺ​អាហារ​ប្រភេទទន់ៗ និង​ងាយស្រួល​ទំពា៕

ប្រភព៖tomnerb

  • អាហារដែលអ្នកគួរ និងមិនគួរទទួលទាន ពេលពត់ធ្មេញ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:សុខភាព
Tags: