Zidane ជឿថា Real អាចវាយបក Wolfsburg វិញនៅជើងទី២

Zinedine Zidane អ្នកចាត់ការក្រុម Real Madrid ជឿជាក់ថាក្រុមរបស់លោក នៅតែមានឱកាសអាចវាយបកទម្លាក់ក្រុម Wolfsburg ពី UEFA Champions League បាននៅជើងទី២ វគ្គ៨ក្រុម ទោះជើងទី១នៅអាល្លឺម៉ង់យប់មិញ ភ្លាត់ចាញ់ ២-០ ក៏ដោយ។

Zidane  ជឿថា Real  អាចវាយបក  Wolfsburg  វិញនៅជើងទី២

Zidane បាននិយាយក្រោយចប់ការប្រកួតយប់មិញថា៖ “ខ្ញុំមិនសប្បាយចិត្តជាមួយលទ្ធផលប្រកួតនេះទេ ជាពិសេសនៅតង់ទី១។ បាល់ទាត់គឺវាពិបាកដូចនេះ ហើយនោះជាអ្វីដែលបានកើតឡើង ពេលយើងលេងមិនបានល្អតាំងពីពេលចាប់ផ្ដើម។ យើងត្រូវសម្រាក ហើយគិតពីជើងទី២វិញ ព្រោះយើងនៅមានឱកាស ផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងនៅជើងទី២”។

 Zidane  ជឿថា Real  អាចវាយបក  Wolfsburg  វិញនៅជើងទី២“ខ្ញុំសុំជំនួយពីអ្នកគាំទ្ររបស់យើង ឲ្យជួយគាំទ្រទៀត។ យើងនៅមានពេល៩០នាទីទៀត ដើម្បីព្យាយាម និងសម្រេចគោលដៅរបស់យើង។ យើងត្រូវការការរួបរួមសាមគ្គីគ្នា និងបន្តធ្វើអ្វីដែលយើងកំពុងធ្វើ។ យើងត្រូវគិតប្រកួត La Liga បន្ទាប់សិន មុនបន្តផ្លាស់ប្ដូរអ្វីៗនៅជើងទី២”។ អ្នកចាត់ការវ័យ៤៣ឆ្នាំបន្ថែម។

Real នឹងត្រូវបើកទ្វារកីឡដ្ឋាន Santiago Bernabeu ស្វាគមន៍ Wolfsburg ជើងទី២ នៅយប់ថ្ងៃអង្គារសប្ដាហ៍ក្រោយ៕

ប្រភពពី៖http://news.sabay.com.kh/