អត្ថប្រយោជន៍ ដ៏អស្ចារ្យ របស់ផ្លែពោតបារាំង

ផ្លែ Okra ឬផ្លែពោតបារាំង ត្រូវបានក្រុមអ្នកស្រាវជ្រាវ រកឃើញថា មានអត្ថប្រយោជន៍ ជាច្រើនចំពោះសុខភាព  ដោយយើងអាចទទួលវា ទាំងស្រស់ ឬយកទៅជាចំអិន និងច្នៃជាមុខម្ហូបក៏បាន។ ជាក់ស្តែងខាងក្រោមនេះគឺជា អត្ថប្រយោជន៍មួយ ចំនួននៃការទទួល តានផ្លែអូក្រា ឬ ផ្លែពោតបារាំង។

១. មានអត្ថប្រយោជន៍ សម្រាប់សុខភាព ស្រ្តីមានផ្ទៃពោះ

ផ្លែពោតបារាំង គឺសម្បូរ ទៅដោយសារជាតិ ហ្វូឡេតដែលត្រូវ បានក្រុមអ្នកស្រាវជ្រាវ រកឃើញថាមានគ្រឿងផ្សំ ធម្មជាតិសំខាន់មួយ សម្រាប់ស្រ្តីមាន ផ្ទៃពោះដើម្បីជួយបង្កើត និងការពារកោសិកាថ្មី។ ម្យ៉ាងវិញទៀត ពោតបារាំងសម្បូរ ទៅដោយវីតាមីន C ដែលអាចមាន ប្រយោជន៍ ដល់ការលូតលាស់របស់ទារក។ 

២. ជួយការពារជំងឺទឹកនោមផ្អែម

សារជាតិសរសៃធម្មជាតិ របស់ពោតបារាំង ជួយរក្សាលំនឹង និង បញ្ចុះជាតិស្ករនៅក្នុងឈាម។

៣. មានប្រយោជន៍សម្រាប់ អ្នកមានជំងឺក្រលៀន

ការសិក្សាមួយបាន រកឃើញថា ការទទួលផ្លែពោតបារាំង ជាប្រចាំអាចជួយ ការពារជំងឺក្រលៀន មិនតែប៉ុណ្ណោះ វាថែមទាំងជួយប៉ូវក្រលៀន កុំឲ្យរងការ ខូចខាតផងដែរ។

៤.ជួយការពារជំងឺហឺត

ការសិក្សាមួយ បានរកឃើញងា វីតាមីន C នៅក្នុងផ្លែពោតបារាំង អាចជួយសំរួល ដល់ផ្លូវដង្ហើម របស់អ្នកមានជំងឺហឺត។ មួយវិញទៀត ការសិក្សាក៏បានបង្ហាញថា ការទទួលទាន ផ្លែពោតបារាំង ជាប្រចាំអាចជួយ កាត់បន្ថយអាការៈ ថប់ដង្ហើមផងដែរ។ 

៥. ជួយធ្វើឲ្យស្បែកភ្លឺរលោង

វីតាមីន C មានសារសំខាន់ខ្លាំងណាស់ សម្រាប់សុខភាពស្បែក។ វាអាចធ្វើឲ្យអ្នកមើល ទៅក្មេងជាងវ័យ ព្រមទាំងជួយជួសជុល កោសិកាចាស់ៗ ចោល។ នៅពេលដែលយើង ស្ងោរផ្លែពោតបារាំង រហូតដល់ទន់ ហើយទុកវាឲ្យ ត្រជាក់ រួចក្រឡុកឲ្យម៉ដ្ឋ ហើយយកមក លាបលើមុខ។ បន្ទាប់មកទុកចោលរយៈពេល ៥នាទី រួចលាងចេញដោយទឹកស្អាត នោះអ្នកមានផ្ទៃមុខទន់ និងភ្លឺរលោង។ 

៦. ជួយដល់កា រំលាយអាហារ និងសម្រកទម្ងន់

ផ្លែពោតបារាំង សំម្បូរ ទៅដោយសារ ជាតិសរសៃ ដែលអាចជួយដល់ ការរំលាយអាហារ។ ម្យ៉ាងវិញទៀត វាអាចជួយដល់ការ សម្រក់ទំងន់យ៉ាង មានប្រសឹទ្ធភាព ដោយវាអាចជួយ បំផ្លាយកាឡូរី នៅក្នុងរាងកាយ។

៧. សម្បូរដោយសារធាតុរ៉ែ និង វីតាមីន

ពោតបារាំងសម្បូរ ដោយសារជាតិរ៉ែ និង វីតាមីនសំខាន់ៗជាច្រើន ដែលនៅក្នុងនោះរួមមាន សារជាតិសរសៃ ២,៥ ក្រាម,  វិតាមីន C ១៦,៣ មីលីក្រាម, ហ្វូឡេត ២៦ មីក្រូក្រាម, វីតាមីន A និងវីតាមីន K ៤០មីលីក្រាម ព្រមទាំងវិតាមីនជាច្រើន ផ្សេងទៀតដែលមាន អត្ថប្រយោជន៍ ចំពោះសុខភាព។

៨. ល្អចំពោះភ្នែក

ពោតបារាំងសម្បូរ ដោយវីតាមីន A ,សារជាតិ បេតាការ៉ូទីន, លូទីន និង សេនស៊ីន  ដែលមានអត្ថប្រយោជន៍ យ៉ាងប្រសើរសម្រាប់ភ្នែក ដែលអាចជួយកាត់ បន្ថយអាការៈម៉្ញូប និងឡើងបាយ។

៩. ធ្វើឲ្យស្បែក ក្បាលមានសំណើម

ផ្លែពោតអាចជួយ ព្យាបាលស្បែក ក្បាលរមាស់ និង ស្បែកក្បាលស្ងួត ព្រមទាំងអាចជួយព្យាបាល បញ្ហាអង្គែរបស់ស្បែកក្បាល។

១០. ជួយឲ្យសក់ឆាប់ដុះ

យកផ្លែពោតបារាំង ស្រស់ ៣ ទៅ ៥ផ្លែ រួចកាត់វាជាកង់ៗ ហើយយកទៅដាក់ នៅក្នុងទឹកក្តៅរហូត ដល់ទន់ រូចទុកវាឲ្យត្រជាក់។ បន្ទាប់មកទៀត ច្របាច់ក្រូចឆ្មារចូល ២ ទៅ ៣ដំណក់។

នៅពេលអ្នកកក់សក់ហើយ អ្នកយកល្បាយ ដែលអ្នកបានផ្សំ ហើយទៅលាបឲ្យសព្វ ពេញផ្ទៃក្បាល ហើយទុករហូតដល់ស្ងួត។ អ្នកគួរតែអនុវត្តន៍២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ វានឹងអាចផ្តល់ឲ្យអ្នក នូវលទ្ធផលយ៉ាងល្អប្រសើរ។

អត្ថប្រយោជន៍ ដ៏អស្ចារ្យ របស់ផ្លែពោតបារាំង

អត្ថប្រយោជន៍ ដ៏អស្ចារ្យ របស់ផ្លែពោតបារាំង