Taeyang និង Min Hyo Rin ត្រូវគេថតបានដឹកដៃគ្នាដើរម្តងទៀត

កូរ៉េ៖ ក្រោយដំណឹងស្នេហ៍ត្រូវបានប្រកាសកាល ពីចុងឆ្នាំ តារាចម្រៀងដ៏ល្បីល្បាញ Taeyang និងតារាម៉ូដែលរូបស្រស់ Min Hyo Rin ហាក់មិនដែល បង្ហាញខ្លួនរួមគ្នា ជាសារណៈនោះទេ ទើបតែថ្មីៗនេះ គេបានឃើញតារាទាំងពីរ កាន់ដៃគ្នាដើរ យ៉ាងត្រសង ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះថា តារាចម្រៀងវ័យ ២៧ឆ្នាំ Taeyang សមាជិកក្រុមចម្រៀង Big Bang និងមិត្តស្រី Min Hyo Rin បានដឹកដៃគ្នាដើរ យ៉ាងស្និទស្នាល នៅ Hannam-dong ទីក្រុងសេអ៊ូល ហើយអ្នកទាំងពីរ ពាក់ម៉ាស ហាក់មិនចង់ឲ្យអ្នកណា មើលស្គាល់ ហើយរូបថត ជាច្រើនសន្លឹក របស់តារាល្បីទាំងពីរនាក់ ត្រូវគេហទំព័រ Dispatch  យកមកបង្ហោះ ។

Taeyang និងតារាម៉ូដែលវ័យ៣០ឆ្នាំ Min Hyo Rin ត្រូវផលិតកម្ម YG ប្រកាសដំណឹងស្នេហ៍ កាលពីខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ ក្រោយគេប្រទះឃើញ តារាទាំងពីរ ដើរទៅណាមកណាជាមួយគ្នា ៕