Apple ទំនងជាលក់ iPhone បាន១ប៊ីលានគ្រឿង ត្រឹមខែកក្កដាឆ្នាំនេះ

 

  បើគិតត្រឹមចុងឆ្នាំ២០១៥កន្លងទៅ Apple បានលក់ចេញទូរសព្ទ iPhone សរុប ៨៩៦លានគ្រឿង ហើយប្រសិនបើការព្យាករកាលពីថ្មីៗនេះរបស់ Wall Street ពិតជាត្រឹមត្រូវមែន នោះក្រុមហ៊ុននឹងលក់ចេញ iPhone គ្រប់ម៉ូដែលទាំងអស់ បានចំនួន១ប៊ីលានគ្រឿងនៅអំឡុងខែកក្កដាឆ្នាំនេះហើយ។

Apple  ទំនងជាលក់ iPhone  បាន១ប៊ីលានគ្រឿង ត្រឹមខែកក្កដាឆ្នាំនេះ

 

១ប៊ីលានបានក្លាយជាចំនួនធម្មតាមួយចំពោះក្រុមហ៊ុន Apple ដោយកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ក្រុមហ៊ុននេះលក់ Gadget iOS បានចំនួន១ប៊ីលានគ្រឿង ដែលរួមមាន iPhone, iPad និង iPod touch ជាដើម។ កាលពីខែមករាកន្លងទៅនេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យានេះបានប្រកាសថាមានឧបករណ៍របស់ខ្លួនចំនួន ១ប៊ីលានគ្រឿងកំពុងនៅក្នុងដៃអ្នកប្រើប្រាស់បច្ចុប្បន្ន។

យ៉ាងណាក្ដីការលក់ចេញផលិតផលតែមួយមុខ ឲ្យបានមួយប៊ីលានគ្រឿងនៅមិនទាន់មាននៅឡើយនោះទេ ហើយគេ រំពឹងថា iPhone នឹងគ្រងដំណែងនេះបានក្នុងពេលឆាប់ៗខាងមុខនេះ។

គួររំលឹកថា iPhone បានចេញលក់លើទីផ្សាររយៈពេលជិត៩ឆ្នាំមកហើយ ពោលគឺចាប់តាំងពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៧ ហើយបើគិតលើសន្ទុះរបស់ iPhone នាពេលបច្ចុប្បន្ននេះគេរំពឹងថាវានឹងលក់ចេញបាន២ប៊ីលានគ្រឿងនៅ ត្រឹមឆ្នាំ ២០២០៕

 

  • Apple ទំនងជាលក់ iPhone បាន១ប៊ីលានគ្រឿង ត្រឹមខែកក្កដាឆ្នាំនេះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:កំសាន្ត