ក្រុមរាំតូចៗ Mini Girls កំពុងល្បីល្បាញ ក្នុងបណ្តាញ អ៊ីនធ័រណេត ( វីដេអូ)

ចិន៖ ក្រុមរាំដ៏គួរឲ្យស្រលាញ់ ដែលសមាជិកក្មេងៗ អាយុត្រឹម៥ឆ្នាំ Mini Girls កំពុងទទួលចំណាប់ អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តចិន និងអ្នកប្រើប្រាស់ បណ្តាញអ៊ីនធ័រណេត ដោយសារ ពួកគេអាចបញ្ចេញក្បាច់រាំដ៏ ទាក់ទាញទាំងមិនទាន់ ចូលរៀនថ្នាក់ទី១ ផង ។

ព័ត៌មានពី Asia News បានឲ្យដឹងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះថាក្រុមរាំដ៏គួរ ឲ្យស្រលាញ់ Mini Girls នេះមានសមាជិក៥នាក់ ឈ្មោះ Zhu Jun Yao, Zhangqi Han, Yan Yu Xi, Li Yi Le និង  Xiao Zi Yan និងមានសម្រស់ ប្រហាក់ប្រហែលគ្នា ។  Mini Girls មានគ្រូបង្រៀនរាំឈ្មោះ Cai Shuang ធ្វើការនៅសមាគមន៍ ក្មេងដើរម៉ូដហើយ សមាជិក Mini Girls បានបង្ហាញខ្លួន ជាញឹកញាប់ផងដែរក្នុងប៉ុស្តិ៍ទូរទស្សន៍ចិន ហើយអ្នកមានអ្នក ទស្សនាខ្លះសម្តែង អារម្មណ៍ហួសចិត្តចំពោះឪពុកម្តាយពួកគេផងដែរ ដែលបណ្តោយឲ្យកូនតូចៗ មកតុបតែងខ្លួន ឬរាំនៅមុខកាមេរា បែបនេះ ៕
ចង់ដឹង Mini Girls ទាក់ទាញប៉ុណ្ណាទស្សនាវីដេអូជាមួយLooking TODAY ទាំងអស់គ្នា !

ក្រុមរាំតូចៗ Mini Girls កំពុងល្បីល្បាញ ក្នុងបណ្តាញ អ៊ីនធ័រណេត ( វីដេអូ)

ក្រុមរាំតូចៗ Mini Girls កំពុងល្បីល្បាញ ក្នុងបណ្តាញ អ៊ីនធ័រណេត ( វីដេអូ)