២​ថ្ងៃមុន​ឃើញ​ស្រវឹងស្រា ព្រឹក​នេះ​ឃើញ​ម្តងទៀត​ផ្អើល

ខេត្ត​ព្រះ​សីហ​នុ ៖ មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​អណ្តែតទឹកសមុទ្រ (​ក្រោម​ផែ​តា​ហៅ ) កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទីព្រឹក​ថ្ងៃទី​០៧ មេសា ២០១៦ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​៣១ ក្នុងភូមិ​ន​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដែល​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​ស្រវឹង​ស្រា​លង់ទឹក​ស្លាប់ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ជ័យ អាយុ​ជាង​៣០​ឆ្នាំ ជា​កម្មករ​ទូក មាន​ទីលំនៅ​មិន​ពិតប្រាកដ និង​មានស្រុក​កំណើត​ខេត្តកំពត ។

ចំណែក​អ្នក​ភូមិថា កាលពី​ថ្ងៃ​ទី​០៥ មេ​សា គេ​បានឃើញ​ជន​រង​គ្រោះ​ដេក​តាម​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ត្រូវ​គេ​ដេញ ក៏​បាត់​ខ្លួន​រហូត​ដល់​ត្រូវ​គេ​ប្រទះ​ឃើញ​សព​អណ្តែត​តែ​ម្តង ។ បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​កំពុង​តម្កល់​ដើម្បី​ធ្វើ​កោសល្យ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត