ACU ប្រកាសថា លោក ស៊ុត ឌីណា មានលុយ ៧.២លាន ដុល្លារអាមេរិក និងមាស ៣៣៩តម្លឹង

ភ្នំពេញ៖  ប្រចាំសាធារណរដ្ឋកូរ៉េ​ ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ​ បញ្ជូនមកសាលាដំបូង​ នៅព្រឹកថ្ងៃទី៧​ ខែមេសា​ នេះ​ បន្ទាប់ពីរកឃើញថា​ មានពាក់ព័ន្ធនិងករណីពុករលួយ៕

គួររំលឹកថា លោក ស៊ុត ឌីណា ឯកអគ្គរាជទូត កម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី៤ ខែមេសា នេះត្រូវបាន អង្គភាពប្រឆាំង អំពើពុករលួយ កោះហៅមកសាកសួរជាលើកទី២ ពាក់ព័ន្ធនិងករណីពុករលួយ ពុំមានប្រភពព័ត៌មាន ណាអាចបញ្ជាក់បាននៅឡើយថា លោក ស៊ុត ឌីណា ត្រូវបានចោទប្រកាន់ ពុករលួយពាក់ព័ន្ធ និងករណីអ្វីនោះទេ។

ក្រោយពីកោះហៅ​ សាកសួរនៅអង្គភាព ប្រឆាំងអំពើពុករលួយ​ នៅល្ងាចថ្ងៃទី៤ ខែមេសា​ ដដែលនេះ​ លោក​ស៊ុត​ ឌីណា​ ត្រូវបានអង្គភាពមួយនេះ សម្រេចឃាត់ខ្លួន​ រួចរៀបចំកសាងសំណុំរឿង បញ្ជូនមកកាន់តុលាការ៕

Update៖ ACU ប្រកាសថា លោក ស៊ុត ឌីណា មានលុយ ៧.២លានដុល្លារអាមេរិក និងមាស៣៣៩តម្លឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត